Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Premier League អាចនឹងបង្កើតច្បាប់ថ្មី សូម្បីប្ដូរអាវ និងអបអរគ្រាប់បាល់ ក៏ហាមដែរ

លីគកំពូលរបស់អង់គ្លេស អាចនឹងធើ្វការបង្កើតច្បាប់ថ្មី ដោយមិនអនុញ្ញាត្ដឲ្យក្រុមទាំងសងខាងធើ្វការប្ដូរអាវគ្នា និងមិនឲ្យក្រុមអបអរសាទរដែរ ពេលដែលគ្រាប់បាល់ចូលទី។

Premier League ត្រូវបានផ្អាកតាំងពីពាក់កណ្ដាលខែមិនា ក្រោយពីវីរុស covid-19 បានរាលដាលជុំវិញពិភពលោក ប៉ុន្ដែលីគដ៏ធំមួយនេះនៅតែមានគោលដៅចង់បញ្ចប់រដូវកាលរបស់ខ្លួនដដែល។

យ៉ាងណាក្ដី ថ្នាក់ដឹកនាំរបស់លីគមួយនេះនៅមិនទាន់កំណត់ឲ្យច្បាស់អំពីកាលបរិច្ឆេទនូវថៃ្ងដែលនឹងការប្រកួតអាចនឹងវិលត្រលប់មកវិញនៅឡើយទេ ខណ: សារព័ត៌មាន Telegraph បានចុះផ្សាយថា ច្បាប់ថ្មីមួយចំនួនអាចនឹងធើ្វការប្រើប្រាស់បើលីគវិលត្រលប់មកវិញ។

ច្បាប់ថ្មីទាំងនោះរួមមានទាំងការហាមមិនឲ្យកីឡាករប្ដូរអាវគ្នាទៅវិញទៅមក, ការផ្លាស់ប្ដូរទឹកគ្នាផឹក និងសូម្បីតែការអបអរសាទររបស់ក្រុមពេលក្រុមស៊ុតបញ្ចូលទីក៏មិនអនុញ្ញាត្ដដែរ៕

ប្រភព៖ Daily Star

from: https://tnaot.com/km/m/detail/article/9200671