Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការពារកូវីដ១៩ វគ្គសិក្សាស្តីពី ការធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន ធ្វើតាមរយៈវីដេអូពីចម្ងាយ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញ លោក ប៉េង ពោធិ៍នា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើបើកវគ្គបណ្តុះបណ្តាលស្តីអំពីការរៀបចំធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន (Pilot IT Audit) ជូនដល់សវនករក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបង្រៀនដោយគ្រូឧទ្ទេសមកពីក្រុមការងារ IT Audit របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈវីដេអូពីចម្ងាយ(Videoconference)។

លោក រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ​ដោយ​ផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្រ្តីសវនករផ្ទៃក្នុង ក្នុងការចុះធ្វើសវនកម្មលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់នៅតាមនាយកដ្ឋាន និងអង្គភាពជំនាញនានាក្រោមឱវាទក្រសួង។

លោកថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង តាមរយៈវីដេអូពីចម្ងាយ (Videoconference) ដើម្បីអនុវត្តន៍តាមការណែនាំរក្សាគម្លាត និងការប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែ​ឧសភា ឆ្នាំ​២០២០នេះ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9200658