Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ច្បាស់ការ! Man Utd ទិញបានយុវជនឆ្នើមរបស់ Barcelona ម្នាក់

ក្រុមបិសាចក្រហម Manchester United នឹងធើ្វការចុះកុងត្រាទិញយកកីឡាករវ័យ១៦ឆ្នាំរបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺកីឡាករ Marc Jurado នៅរដូវក្ដៅខាងមុខនេះ ក្រោយពីរូបគេបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប។

ខែ្សការពារស្លាបស្ដាំវ័យ១៦ឆ្នាំនេះ ទើបតែប្រារព្ធពិធីខួបកំណើតរបស់ខ្លួនកាលពីខែមុននេះឯង និងបានបដិសេធមិនបន្ដជាមួយក្រុមយក្សរបស់កាតាឡាន់ ដោយសម្រេចមកប្រកបអាជីពនៅអង់គ្លេស។

Marc Jurado បានចំណាយពេលហ្វឹកហាត់ក្នុងឈុតយុវជនរបស់ Barca អស់ពេល៩ឆ្នាំ ខណ:ក្លឹបក៏បានព្យាយាមតំឡើងថៃ្លនឿយហត់ក្នុងន័យចង់ឲ្យរូបគេបន្ដនៅជាមួយក្លឹប ប៉ុន្ដែសាមីខ្លួនបានជ្រើសរើសការចាកចេញទៅលេងនៅក្រៅប្រទេស ស្របពេល Man Utd ជាគោលដៅបន្ទាប់របស់គេ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9200628