Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Klose បានចុះហត្ថលេខាជាមួយក្លិប Bayern ក្នុងនាមជាជំនួយការគ្រូបង្វឹក

លោក Miroslav Klose ត្រូវបានតែងតាំងជាជំនួយការថ្មីរបស់លោក Hansi Flick គ្រូបង្វឹកក្លិប Bayern Munich ។

លោក Klose ដែលជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះបានចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយក្លិប Bayern ហើយលោកនឹងក្លាយជាជំនួយការរបស់ លោក Flick ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។

Klose បានចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្នុងឆ្នាំ២០១៦ លោកធ្លាប់ឈ្នះពានរង្វាន់ជាច្រើនជាមួយ Bayern ដោយរួមមានដូចជា Bundesliga ចំនួន ២ លើក និងពានរង្វាន់ DFB-Pokal ចំនួន ២ លើកផងដែរ។

ក្នុងអាជីពជាកីឡាករបាល់ទាត់ លោក Klose ធ្លាប់លេងឱ្យក្លិបដូចជា Werder Bremen, Bayern Munich និង Lazio។ ក្រោយមកលោកបានក្លាយជាគ្រូបង្វឹកថ្នាលយុវជនអាយុក្រោម ១៧ ឆ្នាំរបស់ Bayern មុនចុះហត្ថលេខាក្លាយជាជំនួយការគ្រូបង្វឹកឈុតធំនៅពេលថ្មីៗនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9200498