Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រឹទ្ធសភាអាមេរិកមិនអាចរារាំង លោកត្រាំ​វាយប្រហារអ៊ីរ៉ង់ឡើយ

គណបក្សប្រជាធិបតេយ្យអាមេរិក បានបញ្ជាក់ថា ការដែលប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឲ្យសម្លាប់មេទ័ព Qassem Soleimani របស់អ៊ីរ៉ង់ បានធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹង​កាន់តែខ្លាំងឡើង ហើយអាចឈានដល់សង្គ្រាមវាយប្រហារទ្រង់ទ្រាយធំ​ថែមទៀតផង។

ចំណុចទាំងនេះហើយ បានជាគណបក្សប្រជាធិបតេយ្យ ស្នើច្បាប់ដល់រដ្ឋសភា ហាមលោក ត្រាំ វាយប្រហារអ៊ីរ៉ង់ ។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែឧសភា ព្រឹទ្ធសភាអាមេរិក មិនអាចច្រាលចោលសិទ្ធិរបស់ប្រធានាធិបតី ក្នុងការបញ្ជាឲ្យធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ឡើយ។

ការបោះឆ្នោតលើច្បាប់ ហាមប្រធានាធិបតី ត្រាំ​ បើកការវាយប្រហារអ៊ីរ៉ង់​ ក្នុងព្រឹទ្ធសភា ទទួលបានសំឡេងគាំទ្រតែ​ ៤៩ ប៉ុណ្ណោះ និងប្រឆាំង​៤៤សំឡេង គឺមិនគ្រប់គ្រាន់ ​២ភាគ៣ ដើម្បីហាមប្រាមលោក ត្រាំ​ វាយប្រហារទៅលើអ៊ីរ៉ង់​ នោះទេ។

បើតាមច្បាប់ដែលសភាបានអនុម័ត ប្រធានាធិបតី ដូណាល់ ត្រាំ មិនអាចប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ៊ីរ៉ង់ បានឡើយ ប្រសិនបើ​មិនមានការអនុញ្ញាតពីសភា​។ ប៉ុន្តែច្បាប់នេះត្រូវបានប្រធានាធិបតីអាមេរិក ច្រានចោល ហើយព្រឹទ្ធសភា​ក៏មិនអាច​អនុម័ត​បានដែរ ដោយសារការគាំទ្រមិនមានសំឡេងគ្រប់គ្រាន់៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9200471