Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋអាមេរិកគ្មានការងារធ្វើកើនឡើង ៣៣,៣ លាននាក់ ក្នុងអំឡុងពេលកូវីដ១៩​

ប្រជាជនអាមេរិក ៣,២ លាននាក់ផ្សេងទៀត បានស្វែងរកអត្ថប្រយោជន៍ពីការអត់ការងារធ្វើ កាលពីសប្តាហ៍មុន ខណៈ​ជំងឺរាតត្បាត​បានបន្តកើនឡើងយ៉ាងខ្លាំង ។

ការស្នើរកអត្ថប្រយោជន៍ថ្មីនេះ បាននាំឱ្យមានចំនួនអ្នកស្វែងរកអត្ថប្រយោជន៍ពីការគ្មានការងារធ្វើ នៅអាមេរិក​ ចាប់តាំងពីពាក់​កណ្តាល​ខែមីនា រហូតដល់បច្ចុប្បន្ននេះ កើនឡើងដល់ចំនួន ៣៣,៣ លាននាក់ ឬប្រហែល ២០% នៃកម្លាំងពលកម្មអាមេរិកសរុប ។ នេះបើតាមប្រភពប៊ីប៊ីស៊ី ផ្សាយ​នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

ក្រសួងការងារអាមេរិក បានបញ្ជាក់ថា ចំនួន​អ្នកស្នើសុំអត្ថប្រយោជន៍​នេះ​ បានថយចុះប្រចាំសប្តាហ៍ ប្រៀបធៀប តាំងពីពេលឈានដល់ចំណុចកំពូល ៦,៩ លាននាក់ នៅក្នុងខែមីនា ឆ្នាំ២០២០។

ទោះជាំយ៉ាងណាក៏ដោយ ប្រភពខ្លះបានផ្សាយថា ចំនួនប្រជាជនអាមេរិកស្នើសុំ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ បានបន្តកើនឡើង បើទោះជាមានសកម្មភាពថ្មីៗ ដោយចាប់ផ្តើមបើកដំណើរការជាថ្មី នៅតាមផ្នែកខ្លះ ក្នុងប្រទេសពីការរឹតត្បិតការទប់ស្កាត់ឆ្លងកូវីដ​១៩ យ៉ាងណាក៏ដោយ។

លោក Paul Ashworth ប្រធានសេដ្ឋវិទូអាមេរិកប្រចាំក្រុមហ៊ុន Capital Economics បានមានប្រសាសន៍ថា“ ការបន្តកើនឡើងនូវការ​ទាមទារ​រកអត្ថប្រយោជន៍ ចេះតែបន្ត … គឺជាការខកចិត្តមួយ ព្រោះវាបានបង្ហាញច្បាស់ថា មានមនុស្សតិចតួចណាស់ ដែលត្រូវ​បាន​ហៅអោយទៅធ្វើការឡើងវិញ” ។

គួរបញ្ជាក់ថា ជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​១៩ (COVID-19)​ នៅលើទឹកដីអាមេរិក គិតត្រឹមថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០២០ របស់ប្រភព wikipedia អះអាងថា បានឆ្លងសរុប​ ១ ២៨៨ ៧៧១ នាក់ ក្នុងនោះបាត់បង់ជីវិត ៧៦ ៥០៣ នាក់ និង ១៧៣ ៩៣៩ នាក់​បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9200371