លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំមានប្រសាសន៍ថា “យើងចង់ធ្វើវា” ។ លោកថា សហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងសម្លឹងទៅមុខ ឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ។
បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី៧ ខែឧសភាថា លោក និងលោកពូទីន ទាំងពីរនាក់បានចាប់អារម្មណ៍ នៅក្នុងការពិភាក្សាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងអាវុធថ្មី ។
លោក ត្រាំ បានមានប្រសាសន៍ថា “យើងកំពុងនិយាយអំពីការគ្រប់គ្រងអាវុធជាមួយប្រទេសរុស្ស៊ី ហើយយើងនឹងបន្តឆ្ពោះទៅមុខទៀត យើងកំពុងនិយាយអំពីកិច្ចព្រមព្រៀងនេះយ៉ាងខ្លាំង” ។ «ពួកគេចង់ធ្វើកិច្ចព្រមព្រៀងនោះ ហើយយើងក៏ចង់ធ្វើកិច្ចព្រមព្រៀងនោះដែរ»។
នៅមុនថ្ងៃនោះផងដែរ សេតវិមានបានចេញសេចក្តីថ្លែងការណ៍អំពីការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដោយបញ្ជាក់ថា “លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកប្តេជ្ញាគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាព ដែលមិនត្រឹមតែរួមបញ្ចូលទាំងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែប្រទេសចិនផងដែរ ដែលនឹងមានការពិភាក្សា នាពេលអនាគត ដើម្បីចៀសវាងការប្រណាំងប្រជែងអាវុធ ។
នេះក៏ជាការឆ្លុះបញ្ចាំងពីអ្វីដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីខែមុន បន្ទាប់ពីប្រទេសទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការពិភាក្សាលើការពង្រីកបន្ថែមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (ការចាប់ផ្តើមជាថ្មី) ដែលនឹងផុតកំណត់នៅឆ្នាំក្រោយ ។ កិច្ចព្រមព្រៀងកំណត់ចំនួនអាវុធនុយក្លេអ៊ែរប្រភេទផ្សេងគ្នា ដែលអាមេរិក និងរុស្ស៊ី អាចនឹងផលិតឡើងបាននោះ ។
ស្របពេលដែលសហរដ្ឋអាមេរិក និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែររាប់ពាន់នោះ, ប្រទេសចិនត្រូវបានគេជឿថា មានត្រឹមតែ ៣០០គ្រាប់ប៉ុណ្ណោះ អាចគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយប្រហារបានហើយ ។
ទោះយ៉ាងណា មិនមានការលើកឡើងណាមួយអំពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលត្រូវបានបោះបង់ចោល ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ចំពេលមានការអះអាងថា រុស្ស៊ីបានរំលោភកិច្ចព្រមព្រៀងនេះឡើយ ។ ចាប់តាំងពីសន្ធិសញ្ញា INF បានរលត់ទៅជាផ្លូវការ នៅខែសីហា ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានជំរុញផលិតនូវមីស៊ីលជាបន្តបន្ទាប់ ដែលក្នុងនោះមានទាំងប្រភេទមីស៊ីលដែលហាមនៅក្នុងសន្ធិសញ្ញា INFផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat