នៅវេលាម៉ោង ១៨និង០០នាទីល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីឆ្លងភ្លើងឆេះកាកសំណល់ខ្សែកាប្លិ៍អុបទិក នៅបង្គោលភ្លើងមួយកន្លែងក្បែរធនាគារជាតិខេត្តព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជុំវិញបញ្ហានេះរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់ក្រុមហ៊ុន និងប្រតិបត្តិករទាំងអស់ដែលពាក់ព័ន្ធ ឱ្យបង្កើនការប្រុងប្រយ័ត្នការពារជាប្រចាំ ជាពិសេសគឺការសម្អាតកាកសំណល់ខ្សែផ្សេងៗ ដើម្បីកុំឱ្យឆ្លងកើតមានជាអគ្គិភ័យតាមបង្គោលភ្លើង ខូចខាត ឬ ប៉ះពាល់សេវាប្រើប្រាស់របស់ពលរដ្ឋដូចជាករណីនេះជាដើម៕ ដោយ ៖ សុង យូ