Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គិភ័យឆេះរោងសិប្បកម្មផលិតកេះស្នោរមួយកន្លែងខូចខាតទាំងស្រុង

នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះអគ្គិភ័យមួយបណ្តាលឱ្យឆេះរោងសិប្បកម្មផលិតកេះស្នោរ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងពេលកើតហេតុ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងសមត្ថកិច្ចដែលមកពីខេត្តកំពត បានរួមគ្នាបាញ់ពន្លត់ ដោយប្រើប្រាស់នូវរថយន្តពន្លត់អគ្គិភ័យអស់ចំនួន ០៧គ្រឿង ដែលមកពីខេត្តព្រះសីហនុ ០៣គ្រឿង និងខេត្តកំពតចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកសរុប ២៨គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍មិនឱ្យរាលដាលបន្ត ប៉ុន្តែរោងសិប្បកម្មត្រូវខូចខាតទាំងស្រុង។

ចំពោះទ្រព្យសម្បត្តិ និងសម្ភារដែលខូចខាតរួមមាន ម៉ាស៊ីនផលិតកេះស្នោរចំនួន ០៣គ្រឿង កេះស្នោរផលិតហើយមួយចំនួនធំ ដុំស្កុតមួយចំនួនធំ ទូរទឹកកកចំនួន ០៣គ្រឿង កុំព្យូទ័រចំនួន ០៣គ្រឿង ម៉ាស៊ីនត្រជាក់ ០៦គ្រឿង លិខិតឆ្លងដែនជនជាតិចិនចំនួន ០២ច្បាប់ រួមទាំងសម្លៀកបំពាក់ និងលុយកាក់មួយចំនួនផងដែរ។

គួរបញ្ជាក់បន្ថែមថា រោងសិប្បកម្មនេះមានទំហំទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង ៧០ម៉ែត្រ សាងសង់ពីដែកប្រក់ស័ង្កសីជញ្ជាំងឥដ្ឋ ជាកម្មសិទ្ធរបស់រោងចក្រ ស័ង ហ័ន ប្រតិបត្តិអាជីវកម្មដោយជនជាតិចិន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9200211