Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកគាំទ្រខ្លោចចិត្តពេលដឹងការពិត ពេជ្រ សោភា ចូលសិល្បៈគ្រាដំបូង

កំពូលតារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាង ពេជ្រ សោភា ក្រោយត្រឡប់មកពីកម្មវិធី 3Fun តារាស្រីរូបនេះបានរៀបរាប់ទម្លាយរឿងរ៉ាវដ៏កម្សត់របស់ខ្លួនកាលពីចូលប្រឡូកក្នុងវិស័យសិល្បៈលើកដំបូង។

នេះគឺជាលើកទី១ហើយដែលអ្នកនាង ពេជ្រ សោភា បានយំរៀបរាប់ទាំងទឹកភ្នែកហូររហាមរំលឹករឿងចាស់ គ្រាដែលចូលសិល្បៈដំបូងដែលគេធ្វើបាបឲ្យអង្គុយក្រោយឆាក ច្រៀងមួយយប់បាន៥ដុល្លារ ហើយអ្វីដែលធ្វើឲ្យនាងកាន់តែអួលដើមកនោះគឺគ្រាន់តែស្លៀកពាក់ខោអាជជុះក៏គេមិនឲ្យឡើងច្រៀងទៀត។

ជាមួយគ្នានោះដែរអ្នកនាង ពេជ្រ សោភា ក៏បានសំណូមពរទៅដល់អ្នកគាំទ្រទាំងអស់ បើមានអ្វីចង់សួរទាក់ទងរឿងអតីតកាលរបស់នាង គឺនិងប្រាប់រឿងពិតពីជីវិតកំសត់ឆ្លងកាត់ព្យុះភ្លៀងគ្រប់យ៉ាង ទម្រាំតែឈានបានមកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9199666