Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រប់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដែលរងប៉ះពាល់ដោយកូវីដ១៩ នឹងទទួលការគាំទ្រពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ គ្រប់សហគ្រាសធុនតូច និងមធ្យមទាំងអស់ រាជរដ្ឋាភិបាលសន្យាជួយគាំទ្រ ដែលប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដើម្បីធានានិរន្ដរភាពនៃការធ្វើអាជីវកម្មក្នុងវិស័យនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់អ្នកតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម នាព្រឹកនេះ លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានបញ្ជាក់ថា ក្រសួងបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមណា ដែលមានបញ្ហាប្រឈមខ្លាំងជាងគេ បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។

លោក ឈា ឡាហ៊ី បានអះអាងថា ក្រសួងបានកំណត់ជាទំនិញយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីត្រៀមបង្ការក្នុងករណីមានរលកទី២ និងទី៣ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលអាចកើតមានឡើងនៅពេលណាមួយ។ លោកបន្តថា កន្លងមកប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញវិធានការដោះស្រាយជាបន្ទាន់ដល់រោងចក្រសហគ្រាស តាមរយៈការសម្របសម្រួលជាមួយប្រទេសចិន ដើម្បីនាំចូលនូវវត្ថុធាតុដើម បម្រើឱ្យវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់រួចមកហើយ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9199630