Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ម្ចាស់កង់៣ និងម៉ូតូធំ ទៅប្រឡងយកប័ណ្ណបើកបរជាង ២៥០០នាក់

ភ្នំពេញ៖ ​ក្រោយ​ពី​ការ​អនុវត្ត​នូវ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ដែល​តម្រូវ​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា ម៉ូតូ​កង់ ៤ និង​ម៉ូតូ​ធំ​ៗ​មាន​កម្លាំង​លើស​ពី ១២៥cc ឡើង​នោះ គេ​កត់សម្គាល់​ឃើញ​ថា ​រយៈពេល ​២​ថ្ងៃ​មាន​ក្រុម​អ្នក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ធំ​សម្រុក​ទៅ​ដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណបើកបរ​ជាង ​២៥០០​នាក់ ខណៈ​ ​បន្ទប់​ប្រឡងអាច​ទទួល​បាន​តែ​ពី​១៦០​ទៅ​១៨០​នាក់​ប៉ុណ្ណោះ។

បើ​តាមសម្ដីលោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​ប័​ណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ​កន្លង​មកនេះ ក្រុម​អ្នក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ធំ បាន​ប្រឡង​យក​ប័​ណ្ណ​បើកបរ​ចំនួន​ ២៨០​នាក់ ប្រឡង​ជាប់​តែ ១២៤​នាក់ និង​អ្នក​ប្រឡង​ធ្លាក់​មាន​ចំនួន ​១៥៨​នាក់ ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បានឱ្យ​ដឹង​ទៀត​ថា ​សម្រាប់​លក្ខខណ្ឌក្នុង​ការ​ប្រឡង បេក្ខជនត្រូវ​មានអត្តសញ្ញាណ​ប័​ណ្ណជនជាតិ​ខ្មែរ លិខិតបញ្ជាក់​កាយសម្បទា ឬ​សុខភាព​មួយ​សន្លឹក រូបថត ស​ខ្មៅ​ ៤x៦​ចំនួន​ ៤​សន្លឹក និង​ត្រូវ​បង់​តម្លៃ​ចំនួន​ ៤១០០០​រៀល គឺ​បង់​តាម​រយ​:​ប្រ​ព័​ន្ធវី​ង៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9199526