Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Odriozola បង្ហើបថា Zidane មិនចង់ឱ្យខ្ញុំចាកចេញពី Real Madrid ទេ

ខ្សែការពារ Alvaro Odriozola បានបង្ហើបថា លោក Zinedine Zidane ចង់ឱ្យខ្លួនស្នាក់នៅក្លិប Real Madrid ជាជាងទៅចូលរួមជាមួយក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ ២៤ ឆ្នាំរូបនេះបានចាកចេញពីទឹកដី Santiago Bernabéu ទៅចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា បន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះសម្រាប់ Madrid នៅពាក់កណ្តាលរដូវកាលនេះ។

លោក Zidane បាននិយាយថា មិនចង់ឱ្យ Odriozola ទៅចូលរួមជាមួយក្រុមយក្សនៅអាល្លឺម៉ងនេះទេ ព្រោះលោកយល់ថាខ្សែការពារលេងនៅស្លាបស្តាំរបស់ក្លិប Bayern សុទ្ធតែមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យពិបាកប្រជែងយកជម្រើស ១១ នាក់ដំបូង ក្រោមការដឹកនាំរបស់លោក Hans-Dieter Flick ហើយជាក់ស្តែងពេលនេះរូបគេទើបតែមានឱកាសចូលលេងបានត្រឹមតែ ២ ប្រកួតប៉ុណ្ណោះ ពោល គឺតិចជាងកាលដែលលេងនៅ Madrid ទៅទៀត។

Odriozola ត្រូវបាន Madrid ចុះហត្ថលេខាមកពីក្លិប Real Sociedad នៅក្នុងឆ្នាំ២០១៨ ជាមួយតម្លៃផ្ទេរ ៣០ លានផោន ដោយចុះកុងត្រារយៈពេល ៤ ឆ្នាំ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9199388