Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rodri ស្ញែងសរសើរដល់ Liverpool ដែលមានការប្រកួតប្រជែងខ្ពស់

ខ្សែបម្រើ Rodri របស់ក្លិប Manchester City បានស្ញែងសរសើរចំពោះក្រុមហង្សក្រហម Liverpool ដែលលេងបានល្អនៅរដូវកាលនេះ។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ មានការសាទរយ៉ាងខ្លាំងទៅដល់ក្រុមរបស់ លោក Jurgen Klopp ដែលបានប្រឹងប្រែងប្រជែងយកពានរង្វាន់ Premier League សាជាថ្មីម្តងទៀតនៅរដូវកាលនេះ បន្ទាប់ពីខកខានក្លាយជាម្ចាស់ជើងឯកតាំងពីឆ្នាំ១៩៩០ រហូតមក។

ក្លិប Liverpool កំពុងមាន ៨២ ពិន្ទុ លើស Man City ម្ចាស់ជើងឯករដូវកាលមុនរហូតដល់ទៅ ២៥ ពិន្ទុ ខណៈដែលសល់ត្រឹមតែ ៧ ប្រកួតទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ក្របខណ្ឌ Premier League រដូវកាលនេះ។

Rodri បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “Liverpool ពិតជាអស្ចារ្យណាស់នៅរដូវកាលនេះ ។ ពួកគេបានផ្តោតលើការឈ្នះពាន Premier League។ ក្រុមរបស់ពួកយើងមានបញ្ហាច្រើននៅរដូវកាលនេះ។ ពួកយើងមានបញ្ហារបួសកីឡាករសំខាន់ៗជាច្រើន ប៉ុន្តែវាមិនមែនជារដូវកាលអាក្រក់សម្រាប់ក្រុមទេ យើងស្ថិតនៅលំដាប់ទី ២ ” ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្តទៀតថា៖ “សម្រាប់រដូវកាលនេះពួកយើងនៅមានពានរង្វាន់ផ្សេងទៀតដែលត្រូវប្រជែងយក ដូចជា Champions League ជាដើម”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9199370