Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសហប្រជាជាតិអះអាងថា ទាហានស៊ីឈ្នួលរុស្ស៊ីកំពុងប្រយុទ្ធ នៅលីប៊ី

មន្រ្ដីការទូតរបស់អង្គការសហប្រជាជាតិ បានថ្លែង កាលពីថ្ងៃទី៦ ខែឧសភា ថា ទាហានស៊ី​ឈ្នួល មកពីក្រុម​ Wagner Group ជា​អង្គការ​យោធាប៉ារ៉ារបស់រុស្ស៊ី មានទំនាក់ទំនងយ៉ាងជិត​ស្និទ្ធជាមួយនឹងលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែប្រយុទ្ធ នៅក្នុង​ប្រទស​លីប៊ី។ អ្នកការទូតអង្គ​ការ​សហប្រជាជាតិ បានថ្លែងបែបនេះ ដោយ​សំអាង​ទៅលើរបាយការណ៍​របស់​មន្រ្ដីជំនាញ ស្ដីអំពី​ការដឹកជញ្ជូន​គ្រឿង​សឹករបស់ប្រទេសនេះ។

នេះជាលើកទីមួយហើយ ដែលអង្គការសហប្រជាជាតិ បានអះអាងជាលើកដំបូង ​ត្រូវបានធ្វើ​ឡើង នៅតាមបណ្ដាញផ្សព្វ​ផ្សាយរបស់​អាមេរិក ថា ក្រុមខាងលើនេះកំពុងគាំទ្រយោធោដល់​បុរសខ្លាំង Khalifa Haftar នៅក្នុងប្រទេសលីប៊ី។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​ទីក្រុងមូស្គូ បានច្រានចោលការទទួលខុសត្រូវ ចំពោះការដាក់ពង្រាយនូវក្រុមទាហាន​ស៊ី​ឈ្នួលទាំង​នោះ។

Wagner Group គឺជាក្រុមហ៊ុនសន្ដិសុខឯកជនដ៏អាថ៌កំបាំង ហើយមានទាហានស៊ីឈ្នួល​រាប់​ពាន់នាក់ ត្រូវគេជឿថា​ មានការជាប់ពាក់ព័ន្ធនឹងជម្លោះ នៅក្រៅប្រទេស ចាប់តាំងពីប្រទេស​ស៊ីរី ដល់​អ៊ុយក្រែន រហូតដល់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ថែមទៀតផង។

មន្រ្ដីក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន​ AFP ថា ក្រុមនេះ (Wagner Group) ជាឧបករណ៍នយោបាយ​របស់វិមាន​ក្រឹមឡាំង (វិមានប្រធានាធិបតីរុស្ស៊ី) នៅ​ក្នុងប្រទេសលីប៊ី។​

យោងតាមសេចក្ដីរាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្រុម​ Wagner បានគាំទ្រដល់បច្ចេកទេសសម្រាប់​ការជួសជុល​យាន​យន្ដយោធា ចូលរួមប្រតិបត្ដិការ​វាយ​ប្រយុទ្ធ និងជាប់ពាក់ព័ន្ធនឹងប្រតិបត្ដិការដ៏ខ្លាំងក្លាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍របស់ UN មិនទាន់បញ្ជាក់ពីការដាក់ទណ្ឌកម្ម​ប្រឆាំងនឹងក្រុមទាំងនោះ ឬក៏បញ្ចេញ​សកម្មភាព​ណាមួយ​រារាំងដល់ការពាក់ព័ន្ធរបស់ពួកគេ​ឡើយ។

សូមជម្រាបថា ក្រោយការដួលរលំ នៃរបបគ្រប់គ្រងផ្ដាច់ការរបស់លោក Muammar Gaddafi កាលពីអំឡុងឆ្នាំ២០១១ ហើយរហូតមកដល់ពេលនេះ ប្រទេសលីប៊ី នៅតែបន្ដហែកហួគ្នា ដោយមិនចាញ់ឈ្នះនៅឡើយ។ រីឯប្រជាពលរដ្ឋក៏នៅតែបន្ដស្លាប់ និងរងនូវអំពើអយុត្ដិធម៌​បន្ដទៀត៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9199299