Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រងគំនាបពីអាមេរិក WHO ​ងាកមកទាមទារស្រាវជ្រាវ ប្រភពកូវីដ១៩

អង្គការសុខភាពពិភពលោកផ្លាស់ប្តូរ​១៨០ អង្សា ដោយងាកមកស្រាវជ្រាវប្រភពកូវីដ១៩ ក្រោយរងគំនាបយ៉ាងខ្លាំងពីអាមេរិក។ កន្លងមក​WHO ​មានគោលជំហរកណ្តាល ហើយបញ្ជាក់ថា វីរុសកូវីដ១៩ កើតចេញពីធម្មជាតិ ប៉ុន្តែពេលនេះបែរ​ជាងាកទៅគាំទ្រអាមេរិកវិញ ដោយ​បើកការស្រាវជ្រាវប្រភពវីរុសនេះទៅវិញ។

អ្នកស្រី Maria Van Kerkhove ​ កាលពីថ្ងៃទី​៦ ខែឧសភា បានប្រកាសថា WHO កំពុងតែពិភាក្សាជាមួយភាគីចិន ដើម្បីបញ្ជូនក្រុមអ្នក​ស្រាវ ជ្រាវ​មួយក្រុមទៅកាន់ទីក្រុងវូហាន ស្រាវជ្រាវពីប្រភពកូវីដ១៩ ប៉ុន្តែភាគីចិនបានច្រានចោល​។

បើតាមគេហទំព័រ ​Creaders ​បានផ្សាយថា កូវីដ​១៩ កំពុងតែវាយប្រហា រនៅលើពិភពលោកទាំងមូល​ ចំណែកតំបន់ដែលផ្ទុះកូវីដ១៩ ដំបូងគេ គឺនៅក្នុងទីក្រុងវូហាន ប្រទេសចិន​។  អង្គការសុខភាពពិភពលោក បានពិភាក្សាជាមួយចិន ដើម្បីបញ្ជូនក្រុមឯកទេស​ទៅ​កាន់ទីនោះ។ ប៉ុន្តែអគ្គរដ្ឋទូតចិន លោក​ Chen Xu ​ប្រចំានៅទីស្នាក់ការក្នុងទីក្នុងទីក្រុងហ្សឺណែវ បានបញ្ជាក់ថា ចិននឹងមិន​អនុញ្ញាតឲ្យចូលទៅស្រាវជ្រាវ ប្រភពនៃវីរុសនេះឡើយ ​ប្រសិនបើ​មនុស្សជាតិមិនទាន់យកឈ្នះលើកូវីដ​១៩។

លោកបន្តទៀតថា ចិនមិនបានហាមប្រាមចូលទៅស្រាវជ្រាវនោះឡើយ ប៉ុន្តែអាទិភាពចម្បងរបស់ចិន គឺទប់ស្កាត់ការឆ្លងកូវីដ១៩ ។ មួយវិញទៀត ក៏ទប់ទល់ជាមួយអាមេរិក ដែលចេះតែទម្លាក់កំហុសមកឲ្យចិន ដើម្បីផលប្រយោជន៍នយោបាយផងដែរ៕ ប្រែ​សម្រួល​ដោយ៖MEO

from: https://tnaot.com/km/m/detail/article/9199233