
នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនផលិតខ្សែភាពយន្ត CGV បានបង្ហាញវីដេអូ Trailer ដំបូងបង្អស់របស់រឿង «Space Sweepers» ដែលមាន Song Joong Ki, Kim Tae Ri និង Jin Seonkyu ជាតួសំខាន់។
ខ្សែភាពយន្តខ្នាតធំនេះ ជាភាពយន្តបែបវិទ្យាសាស្ត្រដំបូងបង្អស់របស់ប្រទេសកូរ៉េដែលបង្ហាញពីរឿងរ៉ាវជាច្រើននៅឆ្នាំ ២០៩២ មិនមែននៅភពផែនដី ហើយទស្សនីយភាពជាច្រើនធ្វើឡើងរំពឹងថានឹងពិសេសមិនធ្លាប់មានពីមុនតែម្ដង។
«Space Sweepers» គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅអំឡុងរដូវក្ដៅនាពេលខាងមុខ តែចំពោះថ្ងៃ ខែជាក់លាក់មិនទាន់មានការបង្ហាញនៅឡើយទេ។ មួយវិញទៀត រឿងមួយនជគឺជាស្នាដៃដឹកនាំរបស់ អ្នកដឹកនាំ Jo Sung Hee ហើយធ្លាយដំណឹងថា វាត្រូវបានចំណាយទុនផលិតដល់ទៅ ៥ពាន់លានវ៉ុន (ខ្ទង់ ៤,០៧លានដុល្លារ)៕
ប្រភព៖ kstarlive