Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូន​ខ្មែរគួរស្គាល់! វិមាន​ និង​មហាវិថី​​ព្រះ​បាទ​នរោត្តម​នៅ​ទឹកដី​កម្ពុជា​ក្រោម​

វិមាន​នរោត្តម​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រៃ​នគរ​ អតីត​ដែនដី​កម្ពុជា​ក្រោម​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​។ អគារ​ទាំង​មូល​​ត្រូវ​បាន​វិស្វករ​បារាំង​ឈ្មោះ Hermite ជា​អ្នក​រៀប​ចំ​ប្លង់​។

វិមាន​នេះ​​បាន​​ប្រារព្ធ​ពិធី​សម្ពោធ​បញ្ចុះ​បឋម​សីលា​​លើក​នៅ​ដំបូង​ក្នុង​ឆ្នាំ​១៨៦៩​​ ហើយ​សម្រេច​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៨៩៣។​ បារាំង​បាន​ដាក់​ឈ្មោះ​អាគារ​នេះ​ថា វិមាន​នរោត្តម និង​ផ្លូវ​នៅ​មុខ​អាគារ​នេះ ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះថា វិថី​នរោត្តម​ដែរ ដើម្បី​ថ្វាយ​​ព្រះ​កិត្តិយស​​​ដល់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម​ជា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​នា​សម័យ​នោះ​។

សំណង់​អគារ​ បាន​សាង​ឡើង​លើ​ផ្ទៃដី​ក្រឡា​ប្រមាណ​១២ ហិចតា​ក្នុង​នោះ​មាន​អាគារ​ធំ​មួយ មាន​ទីធ្លា​ទំហំ​៨០​ម៉ែត្រ​។ នៅ​ក្នុង​វិមាន​​ មាន​បន្ទប់​អាច​ឲ្យ​មនុស្ស​ស្នាក់​នៅ​ប្រមាណ​៨០០ នាក់ និង​នៅ​ជុំវិញ​អាគារ​នេះ មាន​សួនច្បារ​ដែល​មាន​ដើមឈើ​ធំៗ និង​ទីធ្លា​ស្មៅ​។ វត្ថុធាតុ​សម្រាប់​សាងសង់​ភាគ​ច្រើន​គឺ​បាន​នាំ​យក​មក​ពី​ប្រទេស​បារាំង​។

ពី​ឆ្នាំ​១៨៧១ ដល់​១៨៨៧ អាគារ​ត្រូវ​បាន​គេ​សាងសង់​ទុក​សម្រាប់​ទេសាភិបាល​ដែន​កូស័ងស៊ីន ​(Gouver neur de la Cochinchine)​។ ចាប់​ពី​ឆ្នាំ​១៨៨៧ ដល់​១៩៤៥ រដ្ឋការ​អាណានិគម​បារាំង​ទូទាំង​ឥណ្ឌូ​ចិន​បាន​ប្រើ​ទី​នោះ​​ជា​ទី​ស្នាក់​នៅ និង​សម្រាប់​ប្រជុំ​កិច្ចការ​រដ្ឋការ​ធំៗ​។​

​១៩៦២​ អាកាសយានិក​មាន​ការ​​ទម្លាក់​គ្រាប់​បែក​ពី​យន្តហោះ​ប្រភេទ AD​6 ចំនួន​២ គ្រឿង​បណ្ដាល​ឲ្យ​វិមាន​នរោត្តម​ ខូចខាត​ទាំង​ស្រុង​ចំហៀង​ខាង​ឆ្វេង​មិន​អាច​ជួសជុល​ឡើង​វិញ​បាន​ទើប​វៀតណាម​បាន​សាងសង់​អគារ​ថ្មី​រូប​រាង​ថ្មី​ ​ដោយ​វិស្វករ​ឈ្មោះ Ngô Viết Thụ។​ បច្ចុប្បន្ន​ទាំង​អគារ​ និង​មហាវិថី​នៅ​ខាង​មុខ​លែង​មាន​ឈ្មោះ​ថា​នរោត្តម​ទៀត​ហើយ៕

from: https://tnaot.com/km/m/detail/article/9199029