កាលពីខែធ្នូ ឆ្នាំ២០១៩ វីរុសប្រភេទថ្មីមួយបានផ្ទុះឡើងនៅទីក្រុងមួយនៃប្រទេសចិន ។ ចាប់តាំងពីពេលនោះមក មនុស្សរាប់ម៉ឺននាក់បានស្លាប់ និងឆ្លងជំងឺនេះ។ មូលហេតុនេះហើយ ទើបបានជាមានការលើកឡើងផ្សេងៗគ្នាអំពីប្រភព នៃវីរុសដ៏កាចសាហាវមួយនេះ ក្នុងនោះ មានមូលហេតុមួយដែលគេបានចោទឡើង ពិសេសនៅលោកខាងលិច ថា៖ ការកសាងប្រពន្ធ័5G ជាមូលហេតុអោយមានការឆ្លងនូវវីរុសCovid 19នេះ។ តើវាពិតរឺទេ?
ជាការពិត វាជារឿងចៃដន្យមូយ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រកាសពីការសម្រេចផ្លូវការនៃប្រពន្ធ័អីនធឺណេត ល្បឿនលឿន 5G ស្រាប់តែមានការរាតត្បាតជាសកលនៃវីរុសថ្មី។ យ៉ាងណាមិញអ្នកជំនាញខាងបណ្តាញសង្គមថាវាជាពត៌មានបំពុលក្នុងប្រពន្ធ័បណ្តាញសង្គមតែប៉ុណ្ណោះ។
លោក Deniz Unay និយាយថា វាមិនអាចទៅរួចទេ ដែល 5G អាចធ្វើអោយប្រពន្ធ័ភាពស៊ាំរបស់មនុស្សចុះខ្សោយ ហើយឆ្លងជំងឺផ្សេងៗ។ ព្រោះតាមការសិក្សារបស់WHOនិងICNIRP បានបញ្ជាក់ថា 5G មិនប៉ះពាល់សុខភាពនោះឡើយ។
ដូចនេះ ការលើកឡើងនេះ គ្រានតែជាពាក្យចចាមរ៉ាមមួយក្នុងចំណោមពាក្យចចាមរ៉ាមរាប់រយផ្សេងទៀតប៉ុណ្ណោះ ទាក់ទងនឹង Covid 19។