គណបក្សប្រឆាំង Kao Klai (ឈានឆ្ពោះទៅមុខ) បានស្នើសុំដាក់ញត្តិបន្ទាន់មួយទៅសភាតំណាងរាស្រ្តថៃនៅថ្ងៃនេះ ដោយទាមទារឱ្យបង្កើតគណៈកម្មការពិសេសមួយដើម្បីពិនិត្យនិងតាមដានការចំណាយទឹកប្រាក់របស់រដ្ឋាភិបាលចំនួន ពីរទ្រីលានបាតក្នុង ការទប់ស្កាត់ផលប៉ះពាល់នៃវីរុសកូរ៉ូណា។
រូបតំណាង
មេដឹកនាំគណបក្សប្រឆាំងលោក Pita Limjaroenrat បាននិយាយនៅថ្ងៃនេះថា គណៈកម្មាធិការពិសេសដែលបានស្នើសុំនោះមិនត្រឹមតែពិនិត្យមើលអំពើពុករលួយដែលអាចកើតមានក្នុងការចំណាយថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផងដែរ។ លោកបានចង្អុលបង្ហាញថាការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវដើម្បីធានានូវតម្លាភាពនិងប្រសិទ្ធភាព។
រូបតំណាង
ប្រសិនបើសំណើរបស់គណបក្សប្រឆាំងត្រូវបានបដិសេធដោយរដ្ឋាភិបាល នោះមេដឹកនាំគណបក្ស Kao Klai នឹងតាមដានការចំណាយទាំងនោះ បើទោះបីជាវាអាចមានខ្វះចន្លោះខ្លះក៏ដោយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD