Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខូចអនាគតអស់! ម្នាក់ៗអាយុត្រឹមតែ១៥ឆ្នាំសោះ ដើរឆក់ទូរស័ព្ទគេពេញដងផ្លូវ

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ តែរត់មិនបានប៉ុន្មានផងត្រូវសមត្ថកិច្ចចាប់បាន។​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៥២នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខឃ្លាំងលក់គ្រឿងសង្ហារឹមសុខហេង ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នគរបាលប៉ុស្តិ៍ទឹកថ្លាបានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់នោះរួមមាន ទី១-ឈ្មោះ រិទ្ធី ប៉ ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ មុខរបរគ្មាន និងទី២-ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោកជាមួយគ្នា ចំណែកឯទី៣-ឈ្មោះ ឡាយ សុភ័ត្ត្រា ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៧E ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកឯ ជនរងគ្រោះឈ្មោះ ហ៊ន សេរីរ័ត្ន ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងឈរកាន់ទូរស័ព្ទនិយាយនៅមុខក្រុមហ៊ុន ស្រាប់តែលេចមុខក្រុមជនសង្ស័យជិះម៉ូតូ ២គ្រឿង ម៉ាកនិច ពណ៌សលាយលឿង ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HY-5510 និងមួយគ្រឿងទៀត ម៉ាកនិច ពណ៌សលាយលឿង ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IF-4660 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូន បានហើយក៏ជិះរត់បាត់ស្រមោល។ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតស្រាវជ្រាវឃាត់ខ្លួនបានពួកគេទាំង៣នាក់បានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9198938