ដូចដែលដឹងពីប្រជាប្រិយភាពតារាចម្រៀង KPOP Lisa ស្រាប់ហើយថាកក្រើកប៉ុណ្ណា ហើយអ្វីកាន់តែពិសេសនោះគឺម៉ូដសក់របស់នាងតែម្ដង ពោលគឺកំពុងពេញនិយមជាខ្លាំងនៅប្រទេសចិន។
បន្ទាប់់ពីកម្មវិធីប្រលងចម្រៀងចិន Youth With You ត្រូវបានចាក់ផ្សាយ ប្រជាប្រិយភាពរបស់កំពូលតារាស្រី Lisa ក្រុមចម្រៀង BlackPink នេះបានកើនឡើងគួរឲ្យកត់សម្គាល់។
បើក្រឡែកមើលរូបសម្រស់របស់នាងគឺមើលទៅស្អាតដូចតុក្កតា ដែលជាហេតុទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនកាន់តែខ្លាំង។ មិនត្រឹមតែល្បីរឿងក្បាច់រាំនោះទេ សូម្បីតែម៉ូដសក់របស់ស្រីស្អាតវ័យ ២៣ឆ្នាំ ក៏កើនប្រជាប្រិយភាពផងដែរ។
តាមនោះដែរ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា ហាងកាត់សក់ធ្វើសក់នៅ Hang Zhou ប្រទេសចិន បានឲ្យដឹងថា ភ្ញៀវស្រីដែលមកហាងពួកគេ ៩៩,៩៩%ទៅហើយដែលកម្ម៉ង់ម៉ូដសក់របស់ Lisa នៅពេលកាត់ម៉ូដសក់ថ្មី។
ពួកគេបានឲ្យដឹងថា ម៉ូដសក់បែបនេះ ជួយឲ្យពួកគេមើលទៅក្មេង និងស្អាតជាងមុន។ យ៉ាងណាក្ដី ទន្ទឹមនឹងនេះ ក៏មានមតិត្អូញត្អែដែរ ដ្បិតពួកគេគិតថា ឥលូវនេះនៅលើផ្លូវ មើលទៅណាមកណាគឺសុទ្ធតែម៉ូដសក់នេះតែមួយទាំងអស់៕
ប្រភព៖ Guu