Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាពលរដ្ឋ និងសត្វគោ ជាច្រើនរងគ្រោះដោយសារបាតុភូតធម្មជាតិ

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះមានករណីភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្ទររន្ទះ បណ្តាលឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅក្នុងស្រុកប្រាសាទបាគង និងស្រុកអង្គរជុំ ខេត្តសៀមរាប។

បើតាមរបាយការណ៍បឋមពីមន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា មានមនុស្សចំនួន ០៣នាក់ បានរងរបួស ក្នុងនោះ ០១នាក់ ត្រូវរន្ទះបាញ់ ហើយ ០២នាក់ ទៀតត្រូវដើមឈើរលំសង្កត់ និងមានសត្វគោចំនួន ០៤ក្បាល ងាប់ដោយសាររន្ទះបាញ់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9198790