កាលពីថ្ងៃពុធប៉ូលិសបានចាប់ខ្លួនបុរស ៤នាក់ពីបទបាញ់សម្លាប់មន្រ្តីការពារព្រៃឈើម្នាក់នៅឯដែនជម្រកសត្វព្រៃSap Langkaក្នុងស្រុកLam Sonthiនៃខេត្តLop Buri។
រូបតំណាង
លោកឧត្តមសេនីយ៍ទោ Thanayuth Wuthicharasthamrong ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តLop Buriត្រួតពិនិត្យនៅតាមតំបន់ទំនាបកណ្តាលបាននិយាយថា បុរសដែលត្រូវបានចាប់ខ្លួនគឺជាប្រជាជនដែលរស់នៅក្នុងតំបន់ tambon Kut Ta Phet ស្រុកLam Sonthi។ បុរសដែលគេចោទប្រកាន់ថាជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះថា Thes Netsangsri, Boonlue Saikhun, Warawut Thuasanit និង Boonlome Jullanak។ លោកឧត្តមសេនីយ៍ទោ Thanayuth មិនបានប្រាប់ពីរបៀបដែលប៉ូលិសចាប់បានខ្លួនពួកគេទាំង ៤នាក់នោះទេ។ ប៉ូលិសបាននិយាយថា ជនដៃដល់ត្រូវបានគេចាប់បាននៅក្នុងតំបន់មួយដែលនៅជិតដែនជម្រកសត្វព្រៃ ហើយពួកគេបានសារភាពថាបានសម្លាប់លោក Khuan Chaiprasert ដែលជាមន្ត្រីការពារព្រៃឈើនៅដែនជម្រកសត្វព្រៃ។ ជនសង្ស័យបានសារភាពថា ពួកគេបានបាញ់ទៅលើមន្រ្តីការពារព្រៃឈើគឺដើម្បីគេចពីការចាប់ខ្លួនខណៈពេលកំពុងបរបាញ់សត្វព្រៃខុសច្បាប់។ កាលពីថ្ងៃពុធ ប៉ូលិសបានវិលត្រឡប់ទៅកន្លែងកើតហេតុម្តងទៀតដើម្បីប្រមូលភស្តុតាងបន្ថែម។
រូបតំណាង
កាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្រ្តី ប្រាយុធចាន់អូចា បានបញ្ជាឱ្យប៉ូលិសក្នុងតំបន់ចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នាយករដ្ឋមន្តី្រក៏បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសព ហើយលោកបានសរសើរជនរងគ្រោះចំពោះការលះបង់របស់គាត់ដើម្បីការពារធម្មជាតិ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post