កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីព្រឹក នេះមានករណីគ្រោះអគ្គិភ័យមួយដែលបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង នៅជាប់គ្នាឆេះខ្ទេចគ្មានសល់។
ហេតុការណ៍នេះផងដែរកើតឡើងនៅចំណុចភូមិកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ផ្ទះចំនួន ០២ខ្នង នេះជាផ្ទះម្តាយដែលមានឈ្មោះ យាយ លី និងមួយទៀតជាផ្ទះកូនបង្កើតឈ្មោះ ធារី៕ ដោយ ៖ សុង យូ