បើតាមប្រភពព័ត៌ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង អាមេរិក បានឲ្យដឹងថា មានអ្នកទោសអាមេរិក រហូតដល់ទៅ៤៩០០នាក់ បានឆ្លងកូវីដ១៩ និងស្លាប់៩០នាក់។
មជ្ឈមណ្ឌលគ្រប់គ្រង ទប់ស្កាត់ជំងឺឆ្លង CDC បានប្រកាសឲ្យដឹងថា តួលេខខាងលើបានមកពី សាខា CDC និងមន្ទីរសុខាភិបាល នៅទូទាំងអាមេរិក ផ្តល់ជូន។ បើតាម CDC ថា មានបុគ្គលិកមន្ទីរឃុំឃំាង២៨០០នាក់ ឆ្លងកូវីដ១៩ ក្នុងនោះស្លាប់១៥នាក់ផងដែរ។
CDC បានប្រកាសឲ្យដឹងថា មន្ទីរឃុំឃាំង៤២០កន្លែង នៅទូទាំងអាមេរិក បានប្រកាសថា អ្នកទោសឆ្លងកូវីដ១៩ថ្មី មានដល់ទៅ៥០០នាក់ ក្នុងមួយថ្ងៃ ។ CDC ក៏បានអំពាវនាវឲ្យមានការត្រួតពិនិត្យជាប្រចាំដល់អ្នកទោស និងរក្សាគម្លាតពីគ្នា ក៏ដូចជា ប្រើប្រាស់ម៉ាស់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងផងដែរ។
បច្ចុប្បន្ន អាមរិកមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង ១លាន ២សែន ៦ម៉ឺននាក់ហើយ និងអ្នកស្លាប់កើនឡើងជាង២៦៥ពាន់នាក់ ដោយគិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០៕ ប្រែសម្រួលដោយ៖MEO