Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្ត្រីវ័យ៣៩ឆ្នាំរបស់រុស្ស៊ី ឆ្លងកូវីដ​១៩

ស្ត្រីវ័យក្មេង​ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី លោកស្រី​ Olga Lyubimova ​អាយុ​៣៩ឆ្នាំ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន នៃ​កូវីដ១៩។

សារព័ត៌មាន​ Moscow Times នៅថ្ងៃទី៧ ខែឧសភា បានផ្សាយថា លោកស្រី Olga Lyubimova ​បានធ្វើការពីផ្ទះ តែស្ថានភាព​ជំងឺរបស់​លោកស្រី គឺស្រាលទេ។ លោកស្រីបន្តព្យាបាលកូវីដ​១៩ នៅក្នុងផ្ទះរបស់លោកស្រីផ្ទាល់ខ្លួនតែម្តង ។

លោកស្រី Olga Lyubimova វ័យ៣៩ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ពូទីន កាលពីខែមករា ឆ្នាំ​២០២០។ លោកស្រី គឺជាមន្ត្រីជាន់ខ្ពស់ទី​៣របស់រុស្ស៊ី ដែលបានឆ្លងកូវីដ១៩ បន្ទាប់ពីរដ្ឋមន្ត្រីសំណង់ស៊ីវិល ​លោក Vladimir Yakushev និងនាយករដ្ឋមន្ត្រី​ Mikhail Mishustin។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ កាលពីថ្ងៃទី​៦ ខែឧសភាថា លោកបានជួបនិយាយគ្នាជាមួយនាយករដ្ឋមន្ត្រី​ Mikhail Mishustin ដែលបានសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យ។ លោក ពូទីន បញ្ជាក់ថា​ នាយករដ្ឋមន្ត្រី មានស្ថានភាព​សុខភាព​ល្អប្រសើរឡើងវិញបន្តិចម្តងៗហើយ។

បច្ចុប្បន្នរុស្ស៊ី មានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ជាង​១៦៥ពាន់នាក់ ហើយក្នុងរយៈពេល​២៤ម៉ោង កន្លងមក អ្នកឆ្លងកើនដល់ទៅ​១០ ៥៥៩នាក់​ និងស្លាប់​១៥៣៧នាក់៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9198576