Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

FIFA ផ្ដើមស៊ើបរឿងផ្ទេរទៅ Man Utd របស់ Bruno Fernandes មិនប្រក្រតី

ការផ្ទេររបស់ក្រុមបិសាចក្រហម Manchester United នៃខែ្សបម្រើឆ្នើម Bruno Fernandes ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកហៅថា FIFA ចាប់ផ្ដើមធើ្វការស៊ើបអង្កេត ក្រោយពីក្លឹប Sampdoria បានអះអាងថាខ្លួនក៏មានចំណែកនៃការលក់របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់នេះដែរ។

Sporting Lisbon បានធើ្វការលក់ Burno ទៅកាន់ Man Utd កាលពីខែមករាកន្លងទៅ ក្នុងតម្លៃ៤៦.៦លានផោន ហើយតម្លៃនេះអាចនឹងបន្ដឡើងរហូតដល់ទៅ ៦៧.៨លានផោន ដោយផ្អែកទៅលើទម្រង់លេងរបស់គេ។

Sampdoria បានលក់ Fernandes ទៅ ឲ្យ Sporting ក្នុងឆ្នាំ ២០១៧ និងបានអះអាងថាពួកគេជំពាក់ប្រាក់ប្រមាណ ៤ លានផោនទាក់ទងនឹងការលក់ ដែលពួកគេបានបញ្ចូលក្នុងកិច្ចព្រមព្រៀងដែលផ្តល់ឱ្យពួកគេនូវប្រាក់ចំណេញ ១០ភាគរយនៃប្រាក់ចំណេញណាមួយដែលធ្វើឡើងដោយក្លិបស្ថិតក្នុងប្រទេសព័រទុយហ្កាល់។

បើ​តាម​អ្នក​នាំ​ពាក្យ​ FIFA ម្នាក់​បាន​ឲ្យ​ដឹង​ថា Sampdoria បាន​ដាក់​ពាក្យ​បណ្ដឹង​ទល់​នឹង​ក្លឹប​ Sporting កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០ កន្លង​ ដោយសារ​តែ​ក្លឹប​ព័រទុយហ្គាល់​នេះ ល្មើស​នឹង​កិច្ច​សន្យា​ពាក់ព័ន្ធ​នឹង​ភាគ​រយ​នៃ​ប្រាក់​ទទួល​បាន​ពី​ការ​លក់​កីឡាករ ខណ:សំណុំ​រឿង​នេះ​កំពុង​ត្រូវ​បាន​បើក​ការ​ស៊ើបអង្កេត​ពី FIFA ផងដែរ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9198556