Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូឡូញ ផ្អាកបោះឆ្នោតប្រធានាធិបតី​ ដើម្បីកាត់បន្ថយការឆ្លងរាលដាលកូវីដ១៩

គណបក្សកាន់អំណាចប៉ូឡូញ​ កាលពីថ្ងៃទី៦ ខែឧសភា បានព្រមព្រៀងគ្នា ផ្អាកបោះឆ្នោតប្រធានាធិបតី ដែលត្រូវធ្វើឡើង នៅថ្ងៃទី​១០ ខែឧសភានេះ ដោយសារភ័យខ្លាចការឆ្លងរាលដាលកូវីដ​១៩កាន់តែខ្លាំងឡើង​។

ការសម្រេចពន្យារពេលបោះឆ្នោតបានកើតឡើង ក្រោយបណ្តាគណបក្សមិនឯកភាពគ្នាទៅលើពេលវេលាបោះឆ្នោត ដោយសារតែ​ការ​ឆ្លងកូវីដ​១៩។ តាមសេចក្តីប្រកាស នៅតាមបណ្តាញសង្គម ​Twitter ​របស់គណបក្សច្បាប់និងយុត្តិធម៌( PiS) លោក​ Jaroslaw Kaczynski ប្រធានគណបក្ស បានបញ្ជាក់ថា តុលាការកំពូលនឹងកំណត់ពេលវេលា​បោះឆ្នោតឲ្យបានឆាប់បំផុត​។

គណបក្ស PiS ​បានលើកឡើងថា ការបោះឆ្នោតចាំបាច់ ត្រូវតែធ្វើឡើងឲ្យបាន មុនថ្ងៃទី​២៣ ខែឧសភា ​ខណៈអាណត្តិប្រធានាធិបតី​ Andrzej Duda នឹងត្រូវបញ្ចប់តាមច្បាប់រដ្ឋធម្មនុញ្ញ។

ប៉ុន្តែដោយសារតែស្ថានភាពប្រទេសជាតិ មិនអំណោយផល ព្រោះតែការឆ្លងរាលដាល នៃកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ ទើបគណបក្ស​ប្រឆាំង​​ចង់ឲ្យរដ្ឋាភិបាល បន្តរក្សាប្រទេសក្នុងគ្រាអាសន្ន ដោយពន្យារពេលបោះឆ្នោតប្រធានាធិបតី ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ​១៩​៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9198504