ក្រោយរៀបការជាមួយនិងស្វាមី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទីបំផុតអតីតតារាចម្រៀង ក្នុងផលិតកម្ម Rock អ្នកនាង អឿន ម៉ូលីកា បានពពោះកូនស្រីសមតាមបំណងហើយ។
អំឡុងពេលពរពោះកូនស្រីដំបូងក្នុងផ្ទៃអាយុជាង៦ខែ អ្នកនាង ម៉ូលីកា និងស្វាមីគឺលោក ឆានុន បានកាន់ដៃគ្នាទៅថតរូបយ៉ាងរ៉ូមែនទិកអមជាមួយទេសភាពយ៉ាងស្រស់ស្អាត ព្រមទាំងបង្ហោះលើបណ្ដាញសង្គម ដែលមើលទៅគឺពោរពេញដោយសុភមង្គល និង ភាពកក់ក្ដៅ។
ខណៈកូនស្រីក្នុងផ្ទៃរបស់នាងមានអាយុជាង៦ខែហើយ អ្នកម្ដាយវ័យក្មេងកំពុងត្រៀមសម្រាលកូននៅមន្ទីរពេទ្យនៅក្នុងស្រុក មិនបានជ្រើសរើសមន្ទីរពេទ្យក្រៅស្រុក ដោយសារតែកូវីដ១៩នៅមិនទាន់ស្ងប់ស្ងាត់។ បើតាមគម្រោងនាងអាចសម្រាលនៅចុងខែកក្កដាឬដើមខែសីហា ឆាប់ៗខាងមុខនេះហើយ៕