Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិឡាវម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

នៅវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានមកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ ស៊ូ ដែង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិឡាវ-ខ្មែរ មុខរបរកសិករ មានទីលំណៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសែ ខេត្តរតនគិរី។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវើនសៃ រង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9197624