យោងតាមរដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រជាជនថៃប្រមាណ ៤៦០០ នាក់បានវិលត្រឡប់មកស្រុកកំណើតវិញក្នុងរយៈពេលមួយខែចុងក្រោយនេះ ហើយក៏មានមនុស្សជាច្រើននាក់ទៀតនៅតាមបណ្តាប្រទេសដទៃកំពុងតែរង់់ចាំត្រឡប់មកវិញជាបន្តបន្ទាប់់ផងដែរ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាបាននិយាយនៅថ្ងៃពុធនេះថា ប្រជាជនថៃចំនួន ៤៦៣៧នាក់ បានវិលត្រឡប់មកពីប្រទេសចំនួន ២៧ប្រទេសនៅចន្លោះថ្ងៃទី៤ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា។ នៅថ្ងៃពុធ (៦ ឧសភា) ជនជាតិថៃចំនួន ៥៩នាក់ គ្រោងនឹងវិលត្រឡប់ពីប្រទេសមីយ៉ាន់ម៉ា,១១០ នាក់មកពីអាល្លឺម៉ង់ និង ១២២ នាក់មកពីប្រទេសប៉ាគីស្ថាន។ លោកបានបន្តថា នៅថ្ងៃព្រហស្បតិ៍និងមាន ១៥០នាក់ទៀតមកពីប្រទេសកូរ៉េខាងត្បូងនិងអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនេះដែរ កុងស៊ុលថៃប្រចាំនៅប្រទេសម៉ាឡេស៊ីកំពុងមើលថែប្រជាជនថៃចំនួន ២៩៤៩១ នាក់ដែលជាប់នៅទីនោះ។
រូបតំណាង
លោកវេជ្ជបណ្ឌិត Taweesilp ក៏បាននិយាយផងដែរថា ចាប់ពីថ្ងៃទី៣ ខែមេសាដល់ថ្ងៃទី៥ ខែឧសភាកន្លែងដាក់មនុស្សឱ្យនៅដាច់ដោយឡែករបស់រដ្ឋបានផ្ទុកមនុស្សចំនួន ១២៨៤៧នាក់។ ក្នុងចំណោមនោះ ៨០២៦នាក់កំពុងស្នាក់នៅដាច់ដោយឡែក ៨៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូរ៉ូណា ហើយចំនួននៅសល់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post