Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្រ្ដី៤នាក់ដែលសហព័ន្ធបាល់ទាត់កម្ពុជា សម្រេចព្យួរ១ជីវិតនោះ គឺដោយសារកិបគេងលុយជំនួយរាប់សែនដុល្លារ តាំងពី២០១៣ មកម្ល៉េះ

នៅថៃ្ងនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតប្រកាសសម្រេចព្យួរឈ្មោះមន្រ្ដីរបស់ខ្លួនចំនួន៤នាក់ ដោយមិនឲ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់១ជីវិត ក្រោយពីរក​ឃើញ​ថា​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ។

មន្ដ្រីចំនួន៤នាក់នោះមានដូចជា​ម៉ៃ តុលា ទុយ ​វិច្ឆិកា ឆាំង ពិសិដ្ឋ និង​គល់ សុភារម្យ ដែលបុគ្គលទាំងនេះបានប្រព្រឹត្ដនូវកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រុមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា បុគ្គលទាំង៤នាក់នេះ បានកិបកេង​ប្រាក់​ដែល​ក្រុមហ៊ុន Tiger ​បាន​ជួយ​ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក ក្រៅ​ពី​បាន​ធ្វើ​ព្រឹត្តិការណ៍ Tiger Street  តែ​បុគ្គល​ទាំង​៤​ខាង​លើ​បាន​កិបកេង​រាល់​ឆ្នាំ​ ដោយ​យក​ប្រហែល​៣០​%​ នៃ​ប្រាក់​ដែល​គេ​បាន​ជួយ​ឧបត្ថម្ភ​ឬ​គិត​ជា​ប្រាក់​ប្រហែល​ជា​ជាង​៥​ម៉ឺន​ដុល្លារ​៕

ប្រភព៖ FFC

from: https://tnaot.com/km/m/detail/article/9197341