Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្នុងរយៈ ៦ថ្ងៃមកនេះយានយន្ត ជិត២ម៉ឺនគ្រឿងត្រូវបានផាកពិន័យ

ភ្នំពេញ៖ ក្នុងរយៈពេល៦ថ្ងៃមកនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ១៧០៣២គ្រឿង ក្នុងនោះម៉ូតូ ៩៩៩៥គ្រឿង និងរថយន្ត ៨១៧គ្រឿង។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា រយៈពេល៦ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៣៦លើក ស្លាប់១៩នាក់ និងរបួស៥០នាក់។ សម្រាប់ថ្ងៃទី០៦ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១៨៤៣គ្រឿង ក្នុងនោះម៉ូតូមាន ១៣៦១គ្រឿង និងរថយន្ត៤៨៣គ្រឿង។

អគ្គស្នងការរង ឆាយ គឹមខឿន បានឲ្យដឹងថា សម្រាប់ម៉ូតូ បទល្មើសត្រូវបានកត់សម្គាល់ភាគច្រើន គឺអត់មួក បំពានស្លាកសញ្ញា និងអត់ស្លាកលេខ។ សម្រាប់រថយន្តវិញ ពាក់ព័ន្ធនឹងការល្មើសល្បឿន អត់ពាក់ខ្សែក្រវាត់ គ្មានបណ្ណបើកបរ និងបើកបរប្រើប្រាស់ទូរស័ព្ទ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9197229