Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាសាទ​ភ្នំ​ខ្យង ស្ថាបត្យកម្ម​បុរេ​អង្គរ​លាក់ខ្លួន​ក្នុង​រូង​ភ្នំ​ដ៏​ស្ងប់ស្ងាត់

​ភ្នំ​ខ្យង​ជា​ប្រាសាទ​តូច​មួយ ​សាងសង់ឡើង​តាំង​ពី​សតវត្ស​ទី​៦​ម្ល៉េះ ពោលគឺ​មុន​សម័យ​អង្គរ​ទៅ​ទៀត មានទីតាំងស្ថិតនៅ ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ប្រាសាទ​ភ្នំ​ខ្យង​ស្ថិត​នៅ​ក្នុង​ភ្នំ​ងងឹត​មួយ​កម្រ​គេ​ដឹង​ហើយ​ក៏​គ្មាន​ភ្ញៀវ ហ៊ាន​ចូល​មើល​ដែរ​លុះ​ត្រា​មាន​អ្នក​ស្រុក​ភូមិ​ក្បែរ​នោះ​នាំ​ចូល​ទស្សនា​។

ប្រាសាទ​នេះ​សង់​ក្នុង​សតវត្ស​ទី​៦ នៃ​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី១​ក្នុង​បំណង​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​ ស្ថិត​ក្នុង​អន្តរកាល​រវាង​សម័យ​វប្បធម៌​នគរ​ភ្នំ និង​ចេនឡា​។ តួ​ប្រាសាទ​មាន​កម្ពស់​៤.៥ ម៉ែត្រ ទទឹង​២​ម៉ែត្រ បណ្ដោយ​៣​ម៉ែត្រ មាន​រាង​បួន​ជ្រុង កំពូល​ត្រួត​ជា​ថ្នាក់ បែរ​មុខ​ទៅ​លិច ផ្នែក​ខាង​ក្រោយ អែប​នឹង​ផ្ទាំង​ថ្ម។

រចនាបថ​ប្រាសាទ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ប្រាសាទ​អាស្រម​មហាឥសី​នៅ​ភ្នំ​ដា និង​អាស្រម​មហាឥសី​នៅ​ភ្នំ​ហាន់​ជ័យ​។ នៅ​កណ្ដាល​នៃ​តួ​ប្រាសាទ​មាន​សិវលិង្គ​ធម្មជាតិ​មួយ​ដុះ​ចេញពី​បាត​ភ្នំ តាម​ជំនឿ​របស់​អ្នកស្រុក​គឺ​សិវលិង្គ​​ ធើ្វ​ឱ្យ​ប្រាសាទ​នេះ​មាន​ភាព​ស័ក្ដិសិទ្ធិ​បំផុត៕

from: https://tnaot.com/km/m/detail/article/9197042