Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ពីឆ្នាំ២០២១តទៅ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកចំហរទទួលស្វាគមន៍គ្រប់មជ្ឈដ្ឋានទាំងអស់

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកចំហរ ទទួលស្វាគមន៍ចំពោះទស្សនកិច្ចស្វែងយល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ចាប់ពីឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមសម្ដីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះជាផែនការកម្មវិធីរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបើកឱកាសទូលាយជូនដល់សិស្ស និស្សិត យុវជន មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សម្រាប់កិច្ចការស្រាវជ្រាវស្វែងយល់ កម្សាន្ត ទេសចរណ៍ ដើម្បីធ្វើឲ្យពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ការសិក្សាថ្មីមួយ កន្លែងអប់រំថ្មីមួយ ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យពួកគាត់ស្រឡាញ់កីឡា ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់គ្រប់គ្រឹះស្ថានសិក្សា គ្រប់ក្រសួងស្ថាប័ន ដែលចង់ទៅធ្វើទស្សនកិច្ចស្វែងយល់ពីភាពលេចធ្លោ ភាពអស្ចារ្យ ដើម្បីផ្សព្វផ្សាយពីកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

លោកអគ្គលេខាធិការ បន្ថែមថា ចាប់ពីឆ្នាំ២០២១តទៅ យើងមានផែនការច្បាស់លាស់ ដូចជាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្នាដៃគូររូបដោយដៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកស្នាដៃទាំងនោះ ទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ នាពេលស៊ីហ្គេម ឆ្នាំ២០២៣ ទៀត។ នេះជាគំនិតបំផុសស្មារតីឲ្យកូនខ្មែរចូលរួមចំណែកក្នុងគោលដៅស៊ីហ្គេម ២០២៣។ ក្រៅពីនេះ យើងក៏មានកម្មវិធីជាច្រើនទៀត ដើម្បីសម្រួចគោលដៅឲ្យគ្រប់ផ្នែកទាំងអស់ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នៃស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជា ក្រោយពីប្រជាពលរដ្ឋខ្មែរទទួល បាននូវមរតកនៃហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាលនេះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9196954