
ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានជួបទុក្ខធំដោយលោកយាយជាទីគោរពទទួលមរណភាពដោយសារជរាពាធ។
នេះបើយោងទៅតាមផេកផ្លូវការលោក ហេង ឡុង បានឲ្យដឹងថា “ជីដូន លោក ព្រាប សុវត្ថិ បានទទួលមរណភាពដោយជរាពាធ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០”។
បន្ទាប់ពីទទួលដំណឹងដ៏សោកសៅនេះ ធ្វើឲ្យមហាជន រួមទាំងអ្នកសិល្បៈបានចូលរួមរំលែកទុក្ខដ៏ក្រុមគ្រួសារលោក ព្រាប សុវត្ថិ ដែលបាត់លោកយាយជាទីស្រលាញ់ និងសូមឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់សុគតិភពកុំបីឃ្លាំងឃ្លាតឡើយ៕
អត្ថបទដោយ៖ លក្ខិណា