សាកសពសត្វផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញអណ្តែតនៅលើសមុទ្រចម្ងាយប្រមាណ ២គីឡូម៉ែត្រពីឆ្នេរសមុទ្រមួយក្នុងស្រុក Hua Sai ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវធនធានសមុទ្រ និងឆ្នេរសមុទ្រក្នុងខេត្ត Nakhon Si Thammarat។
យោងតាមរបាយការណ៍ពីលោក Pithani Yodsurang ជាសមាជិកនៃបណ្តាញខេត្តនេះបានអោយដឹងថា ផ្សោតដែលងាប់នោះមានប្រវែងប្រហែល ២.៥ ម៉ែត្រនិងមានទម្ងន់ប្រហែល ១៥០ គីឡូក្រាម ត្រូវបានគេរកឃើញនៅឈូងសមុទ្រ Hua Sai ក្នុងតំបន់ Ko Phet ។ សាកសពផ្សោតមានសភាពរលួយ ហើយត្រូវបានគេជឿថាបានស្លាប់ប្រហែលមួយសប្តាហ៍មុន។ អ្នកនេសាទមិនអាចដឹកវាមកច្រាំងបានទេដោយសារព្យុះនិងរលកទឹកខ្ពស់។ លោកស្រី Pimchanok Prajamkhai ពេទ្យសត្វនៅមជ្ឈមណ្ឌលស្រាវជ្រាវធនធានសមុទ្រនិងឆ្នេរសមុទ្រនៅភាគកណ្តាលនៃឈូងសមុទ្រថៃបានវិនិច្ឆ័យពីរូបភាពដែលបានផ្ញើទៅការិយាល័យរបស់លោកស្រីបានឱ្យដឹងថា សត្វផ្សោតនេះត្រូវបានគេវិនិច្ឆ័យថាជាផ្សោតញី។ មូលហេតុនៃការស្លាប់របស់វាមិនទាន់ត្រូវបានគេដឹងនៅឡើយទេដោយរង់ចាំការត្រួតពិនិត្យបន្ទាប់ពីយកវាឡើងលើគោក។
រូបតំណាង
រយៈពេល ៦ខែកន្លងមកនេះ ផ្សោតនិងអណ្តើកសមុទ្រជាច្រើនត្រូវបានគេប្រទះឃើញស្លាប់នៅតាមបណ្តោយឆ្នេរសមុទ្រនៃខេត្តNakhon Si Thammarat។ ការពិនិត្យលើសាកសពសត្វទាំងនោះបានបង្ហាញនូវប្លាស្ទិកដែលប្រើសម្រាប់នេសាទស្ថិតនៅក្នុងពោះរបស់សត្វ ហើយសត្វខ្លះបានរងរបួសដោយឧបករណ៍នេសាទ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post