Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអាមេរិកជំរុញឲ្យនាយកស៊ើបការណ៍សម្ងាត់ថ្មី តាមដានការគំរាមកំហែងរបស់ចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជ្រើសមន្រ្ដីជាន់ខ្ពស់របស់ខ្លួនឲ្យដឹកនាំ​ភ្នាក់​ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក តាម​ដានសកម្មភាពរបស់ចិន ចំពោះការ​គំរាម​កំហែង​ដ៏ធ្ងន់ធ្ងរមកលើសន្ដិសុខជាតិអាមេរិក។

ជម្រើសរបស់ប្រធានាធិបតី ​ដូណាល់ ត្រាំ គឺដើម្បី​ឲ្យមានអ្នក​ដឹក​នាំសហគមន៍​ស៊ើបការណ៍​សម្ងាត់​ថ្មីរបស់អាមេរិក ដោយផ្តោតលើប្រទេស​ចិន។ អាមេរិកតែងតែចាត់ទុកចិន គឺជាការ​គំរាម​​កំហែង​​ដ៏ធំបំផុតរបស់អាមេរិក ដោយចោទទីក្រុងប៉េកាំង​ កំពុងតែមានមហិច្ឆតា​ ដណ្ដើម​យក​មហាអំណាចកំពូលរបស់សហរដ្ឋអាមេរិក។

លោក John Ratcliffe ជាអ្នកការពារការនិយាយឥតសំចៃមាត់របស់លោក ត្រាំ ដែលត្រូវបាន​តែងតាំង​ឱ្យធ្វើជានាយកស៊ើបការណ៍ជាតិ  ក៏បានរងសម្ពាធ នៅក្នុងសវនាការ​បញ្ជាក់របស់​ព្រឹទ្ធសភា ជុំវិញថាតើលោកនឹងធ្វើនយោបាយដំណើរការចារកម្ម ដើម្បីធ្វើឱ្យ​ប្រធានាធិបតី​មានភាពរីករាយឬយ៉ាងណា?

លោក Ratcliffe  សមាជិកសភា​របស់​គណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ បានប្រាប់​គណៈកម្មាធិការស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភាថា « ខ្ញុំចាត់ទុកប្រទេសចិន ជាការគំរាម​កំហែងដ៏ធំបំផុតរបស់អាមេរិក នាពេលបច្ចុប្បន្ននេះ» ។ បើយើងក្រឡេកមើល​ទៅ​ការឆ្លើយតប​ចំពោះវីរុសកូវីដ១៩ ក៏ដូចជា ការដើរតួនាទីរបស់ចិន ការប្រកួតប្រជែង 5G បញ្ហាសន្ដិសុខជាតិ គឺផ្លូវទាំងអស់នេះសុទ្ធនាំទៅរកចិនទាំងអស់។

លោក Ratcliffe បានលើកឡើងទៀតថា ​ការជំរុញ​ភូមិសាស្ត្រនយោបាយ​របស់ប្រទេសចិន តាមរយៈគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភព​លោក «ខ្សែក្រវាត់និងផ្លូវ» ហើយកម្មវិធី​នេះ ក៏​ដើម្បីទទួលបានបច្ចេកវិទ្យាយុទ្ធសាស្រ្តយ៉ាងឆាប់រហ័ស និង «គំនិតផ្តួចផ្តើមបញ្ចូលគ្នា រវាង​យោធានិងស៊ីវិល» ដែលរក្សាវិស័យឯកជន មើលឃើញអាទិភាពរបស់រដ្ឋាភិបាល។​​ នេះ​ជាសញ្ញាណបង្ហាញថា ចិននឹងដណ្ដើមយកមហា​អំណាចកំពូលពីអាមេរិក។

លោក Ratcliffe បានបញ្ជាក់ថា «យើងពិតច្បាស់ណាស់ មិនចង់បានរបបគ្រប់គ្រងផ្ដាច់ការ ដោយបក្សកម្មុយនីស្ដចិន កំណត់ស្ដង់ដារ​ទីផ្សារពិភពលោកនោះឡើយ។

នាយកនៃការងារស៊ើបការណ៍សម្ងាត់ជាតិ បាននៅទំនេរ ចាប់តាំងពីលោក Dan Coats ដែល​តែងតែមានទំនាស់ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ហើយត្រូវចាកចេញ កាលពី​ខែសីហា ឆ្នាំ២០១៩។ បន្ទាប់​មក​ លោក ត្រាំ បានបណ្តេញមន្រ្តីស៊ើបការណ៍សម្ងាត់​កំពូលៗ​ផ្សេង​ទៀត ដែលត្រូវលោកមើលឃើញថា មិនស្មោះត្រង់ខាងនយោបាយជាមួយសេតវិមាន។

ជាមួយគ្នានេះ លោក ត្រាំ​ តែងតែចោទប្រកាន់ភ្នាក់ងារ​ស៊ើបការសម្ងាត់អាមេរិក មិនស្មោះ​ត្រង់នឹងលោក។ ដោយសារតែបញ្ហានេះ ទើបនាំ​ឲ្យមានការអាក់អន់ចិត្តពីក្រុមចារកម្ម​អាមេរិក។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក តែងតែចោទប្រកាន់ចិន អំពី​ការលាក់បាំងព័ត៌មាន​ពីកូវីដ១៩ ទើបនាំឲ្យមានការឆ្លងរាតត្បា​ត​ពាសពេញពិភពលោក​បែប​នេះ។ លើសពីនេះ​ទៅ​ទៀត អាមេរិកបានទាមទារឲ្យចិនសងថ្លៃខូចខាតដល់អាមេរិក​ថែមទៀតផង។

ដោយឡែកភាគីចិនវិញ បានច្រានចោលការលើកឡើងខាងលើ ដោយចាត់ទុកថា ​អាមេរិក យកកូវីដ១៩ មកធ្វើជារឿងនយោបាយ ទម្លាក់កំហុសមកលើចិន៕ ប្រែ សម្រួល ដោយ Nuon 

from: https://tnaot.com/km/m/detail/article/9196913