ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន ( Obec ) បានអនុញ្ញាតឱ្យសាលានីមួយៗសម្រេច ថាតើសាលាគួរតែបើកឡើងវិញនៅថ្ងៃទី១ ខែកក្កដា ឬប្រើប្រាស់ទូរទស្សន៍សិក្សាពីចម្ងាយ (DLTV) និងការសិក្សាតាមអ៊ីនធឺណិត។
អគ្គលេខាធិការ Obec លោក Amnat Wichayanuwat បានមានប្រសាសន៍ថា« យើងបានសម្រេចចិត្តអនុញ្ញាតឱ្យសាលានីមួយៗសម្រេចចិត្តដោយខ្លួនឯងថាគួរបើកសាលារៀនវិញនៅពេលណា ដោយគិតពីសុវត្ថិភាពរបស់សិស្សជាកត្តាចម្បង»។ លោក Amnat បានបន្ថែមថា សាលារៀនដែលចង់បើកឡើងវិញត្រូវតែទទួលបានការអនុញ្ញាតពីអភិបាលខេត្តរបស់ពួកគេ។
រូបតំណាង
លោកបានបន្តថា «ប្រសិនបើហានិភ័យនៃវីរុសកូរ៉ូណាមានកម្រិតទាបខ្លាំងនៅក្នុងតំបន់របស់ពួកគេ នោះសាលាអាចនឹងបើកដំណើរការវិញបាន»។
ឧទាហរណ៍ថា ប្រសិនបើវីរុសនៅតែបង្កហានិភ័យខ្ពស់ យើងអាចរៀបចំឱ្យសិស្សប្តូរវេនគ្នាចូលរៀនបាន។ ប្រសិនបើមានសិស្ស ៣០ នាក់ក្នុងមួយបន្ទប់ ដូច្នេះមានសិស្សតែ ១០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលរៀនក្នុងពេលតែមួយ ខណៈពេលដែលសិស្ស ២០នាក់ផ្សេងទៀតរង់ចាំរៀននៅពេលបន្ទាប់។ ម៉្យាងវិញទៀតសាលារៀននឹងតម្រូវឱ្យគ្រូនិងសិស្សទាំងអស់អនុវត្តគោលការណ៍របស់ក្រសួងផងដែរដូចជា ត្រួតពិនិត្យសីតុណ្ហភាពរាងកាយ សម្អាតដៃឱ្យបានញឹកញាប់ និងពាក់ម៉ាស់ជាដើម។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post