បទថ្មីដែលទើបចេញក្ដៅៗពីតារាប្រុសស្រី នី រតនា និង ឈិន ម៉ានិច្ចកំពុងតែទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីចេញវីដេអូចម្រៀងជាផ្លូវការនៅលើ Facebook Page ផលិតកម្មរស្មីហង្សមាស។មួយបទនេះរៀបរាប់ពីក្ដីស្រឡាញ់ដែលមិនអាចខ្វះគ្នាបាន ដូច្នេះគ្មានអ្នកណាចង់បាត់បងទេ តែតើវានឹងទៅជាយ៉ាងណាមិនសិនជាខាងប្រុសត្រូវរៀបការនោះ? ពេលខ្លះ រឿងខ្លះគ្មានអ្នកណាចង់ឲ្យកើតមានទេ តែវាអាចនឹងកើតឡើងដោយសារតែរនាំងគ្រួសារ។
ទោះបីទើបតែចេញបានប៉ុន្មានម៉ោងក៏ដោយ តែចំនួនអ្ននទស្សនា និងចែករំលែកច្រើនមិនធម្មតា ព្រោះអត្ថន័យក្នុងបទនេះពិតជាចាក់ដោតចិត្តអ្នកដែលមានដៃគូមួយចំនួនដែលមានរឿងដូចគ្នា៕
អត្ថបទ៖ ផេង ផលធិតា