Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុនអាកាសចរណ៍ អាមេរិក ខាតបង់១០ពាន់លានដុល្លារ ក្នុងមួយខែដោយកូវីដ១៩

 សមាគមន៍ពាណិជ្ជកម្ម Airlines For America (A4A)បានប្រកាសថាបណ្តាក្រុមហ៊ុនអាកាសចរណ៍ អាមេរិកបានខាតបង់ទឹកប្រាក់ដល់ទៅ​១០ពាន់លានដុល្លារ ក្នុងមួយខែៗ ដោយសារតែកូវីដ១៩ ។ ជើងហោះហើយក្នុងស្រុក គិតជាមធ្យម មានអ្នកដំណើរមិនដល់​២០នាក់ផង។

មានជើងហោះហើរអាមេរិក ដល់ទៅ​៥០ភាគរយ កំពុងតែដំណើរការ ដោយក្នុងនោះជើងហោះហើរក្នុងស្រុកមានអ្នកដំណើរមធ្យម​១៧នាក់ និងជើងហោះហើរអន្តរជាតិមានអ្នកដំណើរមធ្យម២៩នាក់ប៉ុណ្ណោះ ។

តាមរបាយការណ៍របស់​A4A ​ចំនួនអ្នកដំណើរកក់សំបុត្រ ធ្លាក់ចុះ១០០ភាគរយ បើប្រៀបធៀប ឆ្នាំ​២០១៩។ ក្រៅពីនេះក្រុមហ៊ុនត្រូវចំណាយប្រាក់ជាច្រើន ទៅលើសេវកម្មផ្សេងៗ​ ទាំងកន្លែងចតយន្តហោះ បុគ្គលិកជាដើម។ ក្រុមហ៊ុនជាច្រើនប្រឈមក្ស័យធុនបើមិនមានកញ្ចប់ជំនួយពីរដ្ឋាភិបាលទេនោះ។

ជាមួយគ្នានេះដែរក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា​នឹងចំណាយប្រាក់​២៥ពាន់លានដុល្លារជួយដល់បណ្តាក្រុមហ៊ុន​ បើកប្រាក់ខែឲ្យបុគ្គលិក​។ សកម្មភាពខាងលើ ដើម្បីបញ្ចៀសការរំសាយបុគ្គលិក​រហូតដល់ខែកញ្ញាឆ្នាំ​២០២០ ។សកម្មភាពខាងលើកើតឡើងក្រោយពេល ក្រុមហ៊ុន​ United Airlines ​បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកដល់ទៅ​៣៤៥០នាក់។ជាមួយគ្នានេះក្រុមហ៊ុនផ្សេងៗ ក៏មានគម្រោងកាត់បន្ថយបុគ្គលិកផងដែរ៕ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9196707