Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សេដ្ឋកិច្ចនៅជុំវិញពិភពលោកទទួលរងទុក្ខពីការរីករាលដាលវីរុសកូវីដ១៩

នៅត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ-១៩ (COVID-19)​ បានឆ្លងលើមនុស្ស សរុបជាង ៣,៦ លាននាក់ នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង ២៥៥ ០០០ នាក់ ។

លើសពីនេះទៀត វាកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកថែមទៀតផង។​ រីឯឱនភាព​ពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក សម្រាប់​ខែមីនា ឆ្នាំ២០២០ បានកើនឡើង ជិត១២ភាគរយ នៅពេលដែលវីរុសកូវីដ១៩នេះ បានធ្វើឲ្យជើងហោះហើរអន្តរជាតិ​ផ្អាកការ​ហោះ​ហើរ បង្កកឧស្សាហកម្មទេសចរណ៍ពិភពលោក និងបង្កការរំខានដល់ពាណិជ្ជកម្មយ៉ាងខ្លាំង​ ។

សកម្មភាពក្នុងវិស័យសេវាកម្មរបស់ចក្រភពអង់គ្លេស បានធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីខែមេសា ឆ្នាំ២០២០ ។

នៅអេស្ប៉ាញ អត្រាគ្មានការងារធ្វើមានកម្រិតខ្ពស់ជាងគេ ជិតរយៈពេល៤ឆ្នាំកន្លងមកនេះ គឺមនុស្ស ៣,៨ លាននាក់ អត់ការងារធ្វើ។

ប្រទេសប្រេស៊ីលកំពុងមានអារម្មណ៍ក្តុកក្តួលបំផុតផងដែរ ដោយសារតែវីរុស​កូវីដ១៩​រាតត្បាតនេះ។ រីឯផលិតកម្ម ឧស្សាហកម្មរបស់​ប្រេស៊ីល​ បានធ្លាក់ចុះខ្លាំងបំផុត កាលពីខែមីនា ដែលមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៣ រហូតមក៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9196648