Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងអត់! ធ្លាប់មានសំពៅ​លិច​​១៥​គ្រឿង​ក្នុង​ដែន​សមុទ្រ​ខ្មែរ​កាល​​៦០០​ឆ្នាំ​មុន​​

នៅ​អាគារ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កោះកុង មាន​រៀបចំ​វត្ថុ​បុរាណ​ជា​កុលាលភាជន៍​ជា​ច្រើន​ប្រភេទ​ដែល​ស្រង់​បាន​ពី​ក្រោម​បាត​សមុទ្រ​នៅ​កោះ​ស្ដេច​ក្នុង​ទឹកដី​ខេត្ត​កោះកុង។ តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា វត្ថុ​បុរាណ​នេះ បាន​មក​ពី​សំពៅ​លិច​ក្នុង​ទឹក​កាល​ពី​សតវត្ស​ទី​១៥ ហើយ​គេ​បាន​ស្រង់​យក​មក​នៅ​ឆ្នាំ​២០០៦។

អ្នក​ជំនាញ​​សន្និដ្ឋាន​ថា​សំពៅ​លិច​​មាន​ចំនួន​១៥ ធ្វើ​ដំណើរ​ដឹក​កុលាលភាជន៍​លក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​​​គេស្រង់​បាន​តែ​សំពៅ​មួយ​ប៉ុណ្ណោះ​។ អ្នកជំនាញ​ឲ្យ​ឈ្មោះ​សំពៅ​លិច​នោះ​ថា​ “សំពៅ​កោះ​ស្ដេច​” ហើយ​វា​បាន​លិច​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ​ចេញ​ពី​ឈូង​សមុទ្រ​កោះ​ស្ដេច។​

ការ​មុជ​ទឹក​២​លើក​របស់​ក្រុម​ការងារ​ស្រង់​យក​ភាជន៍​បាន​ជាង​១០០០​ ភាគ​ច្រើន​ជាង​ពាង​ និង​ក្រឡ​មេ​ណាំ​ណយ​ មាន​ទំហំ​ខុស​ៗ​គ្នា​ ព្រម​ទាំង​ប្រភេទ​ចាន​ស្រី​ស​ជ​នា​ល័យ​ ចាន​សុខោទ័យ​ និង​ចាន​ចិន​ក្នុង​រាជវង្ស​ម៉េង​។​​

ដោយសារ​កង្វះ​អ្នក​ជំនាញ​បុរាណ​វិទ្យា​ក្រោម​ទឹក និង​ធនធាន គេ​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្រង់​យក​វត្ថុបុរាណ​ក្រោម​ទឹក​សមុទ្រ​បាន​ទៀត​នោះ​ទេ ពោល​​រង់​ចាំ​ពេល​វេលា​មួយ​សមស្រប​ទាំង​ធនធាន​មនុស្ស និង​ធនធាន​សម្ភារៈ៕

from: https://tnaot.com/km/m/detail/article/9196605