![](https://kh.tnaot.com/wp-content/uploads/2020/08/0431720ed89e11eaba5b5185d252a44c.jpg)
បើគិតមកត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាមិនមានករណីឆ្លងថ្មីនោះទេ។
ដោយឡែកតារាចម្រៀងលោក ជីដេវីត និងកញ្ញា ទេព បូព្រឹក្ស បានចេញបទចម្រៀងថ្មីមួយបទដោយបានបកស្រាយរួមគ្នា ដែលមានចំណងជើងថា «Corona Go» ជាបទរ៉េបស្តាប់ហើយចង់ញាក់កន្រ្តាក់អារម្មណ៍តែម្តង ជាពិសេសកាយវិការរស់រវើកអមដោយការលេងទឹកមុខកាចទស្សនាហើយ ឃើញថាពិតជាឡូយខ្លាំងណាស់។
នៅក្នុងបទចម្រៀងថ្មី «Corona Go» មួយបទនេះគឺកំពុងតែពេញនិយមខ្លាំងសម្រាប់មិត្តយុវវ័យ លើសពីនេះទៅទៀតនោះ ជីដេវីត និង ទេព បូព្រឹក្ស បានបញ្ជាក់នៅក្នុងអត្ថន័យចម្រៀងមួយបទនេះ បង្ហាញពីការអប់រំជាច្រើនអំពីបញ្ហាកូវីដ១៩ កុំឲ្យភ្លេចថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ បើទោះបីជាពេលបច្ចុប្បន្ន ប្រទេសរបស់យើងមិនមានចំនួនអ្នកឆ្លងថ្មី ក៏ដោយ៕
អត្ថបទដោយ៖ លក្ខិណា