Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វត្ត​៣​នៅ​កំពង់​ធំ​មាន​គំនូរ​ព្រះ​ឆាយា​លក្ខណ៍​ សម្ដេច​តា​​ព្រះ​បរម​រតនកោដ្ឋ​

ខេត្ត​កំពង់​ធំ​គឺ​ជា​ខេត្ត​ជង្រុក​នៃ​ឃ្លាំង​វប្បធម៌​យ៉ាង​សម្បូរ​បែប​របស់​ជនជាតិ​ខ្មែរ​តាំង​ពី​សម័យ​បុរេ​អង្គរ​ សម័យ​អង្គរ​ និង​សម័យ​ក្រោយ​អង្គរ​។​

បើ​និយាយ​ពី​វប្បធម៌​ ស្ថាបត្យកម្ម​សម័យ​មុន​អង្គរ​គេ​នឹក​ឃើញ​ភ្លាម​ដល់​ក្រុម​ប្រាសាទ​សម្បូរ​ព្រៃ​គុក​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បី​ល្បាញ​ និង​ប្រាសាទ​មួយ​ចំនួន​ទៀត​ដូចជា​ ប្រាសាទ​អណ្ដែត​ រចនាបថ​ព្រៃ​ក្មេង និង​ប្រាសាទ​ភូមិ​ប្រាសាទ​នៃ​រចនា​បថ​កំពង់​ព្រះ​។​

សម័យ​អង្គរ​វិញ​ក៏​នៅ​សេសសល់​ប្រាសាទ​ល្អ​ឯក​ជា​ច្រើន​ក្នុង​នោះ​ប្រាសាទ​នៅ​រឹងប៉ឹង​ និង​មាន​រចនា​សម្ព័ន្ធ​ធំ​ជាង​គេ​គឺ​ប្រាសាទ​គុក​នគរ​សាងសង់​ក្នុង​សតវត្ស​ទី​១១​ក្នុង​រាជ្យ​ព្រះ​បាទ​ ព្រះ​បាទ​សូរ្យវរ្ម័នទី១​។​ នៅ​សម័យ​ក្រោយ​ៗ​មក​ទៀត​​មាន​ព្រះ​វិហារ​ចាស់​ៗ​អាយុ​រាប់​រយ​ឆ្នាំ​ជា​ច្រើន​​ ដែល​​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ជាតិ​ទាមទារ​ការ​អភិរក្ស​ ​ថែ​រក្សា​ពី​ជនជាតិ​ខ្មែរ។​

មាន​សំណង់​ព្រះ​វិហារ​ចំណាស់​ៗ​ ៣​ ​សេសសល់​និង​មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​មាន​គំនូរ​ព្រះ​ករុណា​ ​​សម្ដេច​តា​ ​នរោត្តម​សីហនុ​ ព្រះ​បរម​រតនកោដ្ឋ នៅ​លាយឡំ​ជា​មួយ​នឹង​ពុទ្ធ​ប្រវត្តិ​លើ​ជញ្ជាំង​ព្រះ​វិហារ​។​ វត្ត​ទាំង​៣​នោះ​គឺ​​ វត្តមហរ ឃុំជ័យ, វត្ត​ប្រាសាទ​អណ្ដែត ឃុំសានគរ ស្រុកកំពង់ស្វាយ និងវត្តកំពង់ធំ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន៕

from: https://tnaot.com/km/m/detail/article/9196377