Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តួ​សម្ដែង​ដែលអ្នកនិយម​តាម​ដាន K-Drama គ្រាន់​តែ​ក្រឡេក​​ក៏​ស្គាល់

នៅ​​​ក្នុង​រឿង​ភាគ​កូរ៉េ តារា​សម្ដែង​ខាង​ក្រោម​នេះ​លេចមុខ​ស្ទើរ​តែអ្នក​តាមដាន​មួយ​ណា​ក៏​ស្គាល់​ដែរ រហូត​អាច​និយាយ​ថា​គ្រាន់​តែក្រឡែក​ក៏​ស្គាល់​។ លើស​ពី​នេះ តួអង្គនីមួយៗ​ក៏​មាន​ចរិតដែល​ជា​ចំណុច​ចាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ។ តោះ​! ទៅ​ស្គាល់​តួអង្គ​ទាំង​នោះទាំង​អស់​គ្នា៖

១. Kim Mi Kyung

 តារា​ជើងចាស់​ Mi Kyung ភាគច្រើនសម្ដែង​ជាតួអង្គ​ម្ដាយ​ ដែល​​ពោរពេញទៅដោយភាពកក់ក្ដៅ។

២. Sung Dong Il

​តារា​ប្រុស​រូប​នេះ​ សម្ដែង​ជា​តួ​ឪពុក​ ដែល​ពូកែកូរកូនរឿង​នេះ​រឿង​នោះ​ ប៉ុន្តែ​​តួ​ឪពុក​រូប​នេះ​តែង​លួច​បារម្ភពីគ្រួសារ​មិន​ចង់ឲ្យ​គ្រប់គ្នា​ដឹងទេ។

៣. Nam Da Reum

Da Reum ​ឧស្សាហ៍​សម្ដែងគឺជា​តួ​ពីក្មេង​របស់​តួ​ប្រុស​កាល​ពី​អតីតកាល។

៤. Kang Ki Young

បើ​ក្រឡេកទៅ​មើល Ki Young ក៏កម្រ​បាត់មុខ​យូរពី​វិស័យភាពយន្ត​ដែរ ហើយ​ភាគ​ច្រើន​គឺ​ឃើញ​មុខ​លោក​តែ​ម្ដង។​​ Ki Young គឺ​ជា​តួ​បែប​កំប្លែង ព្រោះ​ថា​តារា​រូប​នេះ​ពូកែ​បំផុត​ខាង​លេង​ទឹក​មុខ។

៥. Jang Hyun Sung

ឯតារា​ជើង​ចាស់​ម្នាក់​នេះ​ ជាទូទៅលោក​តែង​ត្រូវ​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​ដើរ​តួ​ជា​អ្នក​ដែល​ពូកែ​គាំទ្រ​ លើក​ទឹក​ចិត្ត ផ្ដល់​ដំបូន្មានល្អៗ និង​ជា​មនុស្ស​ដែល​ម៉ឹងម៉ាត់ ចូលចិត្ត​ជួយឈឺឆ្អាល​អ្នក​ដទៃ។

៦. Kim Won Hae

តារា​ប្រុស​រូបនេះ​ សម្ដែង​បាន​ច្រើន​តួ​ណាស់ ទាំង​តួ​ខូច តួ​កំប្លែង​ចូល​គ្នា ប៉ុន្តែ​ឲ្យ​តែ​លេច​មុខ​លោក អ្នក​មើល​រឿងភាគ​កូរ៉េ​ដឹង​តែពេញចិត្ត។

៧. Jo Jae Yoon

Jae Won ឧស្សាហ៍​សម្ដែង​ជាង​គេ​ក៏​មិន​ទៅ​ណា​ឆ្ងាយពី​តួ​កំប្លែង​ដែរ ហើយវត្តមាន​របស់​លោក​ពិត​ជា​ក្លែម​រឿង​កាន់​តែ​គយរ​ឲ្យ​ចង់​មើល។

៨. Jeong Jae Sun

លោកស្រី​ Jeong Jae Sun ក៏​តែង​ត្រូវ​គេអញ្ជើញ​ឲ្យសម្ដែង​ជា​តួ​លោកយាយ​ដ៏គួរឲ្យ​ស្រឡាញ់ម្នាក់ដែរក្នុង​រឿង​កូរ៉េជា​ច្រើន។

៩. Um Hyo Seob

លោក Um Hyo Seob ជា​អ្នក​ដែល​សម្ដែង​តួ​ជា​ច្រើន​ប្រភេទ​នា​ពេល​កន្លងមក​សម្រាប់អាជីព​សិល្បៈ​របស់​លោក តែ​ភាគច្រើន​ ​លោក​សម្ដែងជា​តួ​ឪពុក​ដែល​តែង​ផ្ដល់​ភាពកក់ក្ដៅ​ដល់កូនៗ​។

១០. Kim Kwang Kyu

លោក​ Kim Kwang Kyu ទូ​ទៅគឺសម្ដែង​ជា​តួអង្គ​បែប​​កំប្លែង ដែល​តែ​ងធ្វើឲ្យ​អ្នក​តាម​ដាន​មាន​រឿង​សើច​មិន​ចេះ​ចប់់។

ដូច្នេះ​ហើយអ្នក​ដែល​តែ​ងតែ​មើល​រឿង​កូរ៉េនោះ​ច្បាស់ណាស់​នឹង​ស្គាល់តារា​សម្ដែង​ទាំង​នេះជា​មិន​ខាន៕

ប្រភព៖ Koreaboo

from: https://tnaot.com/km/m/detail/article/9196345