ក្លិប Bayern Munich ត្រូវបានរាយការណ៍ថា កំពុងឈានដល់កិច្ចព្រមព្រៀមជាមួយក្លិប Manchester City ក្នុងការផ្ទេរយកខ្សែបម្រើ Leroy Sané នៅក្នុងរដូវក្តៅនេះ។ នេះបើយោងតាមសារព័ត៌មានអាល្លឺម៉ង Sport Bild បានចុះផ្សាយ។
បើតាម Sport Bild បានរៀបរាប់ថា Bayern បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យារយៈពេល ៥ ឆ្នាំ ជាមួយ Sané រួចទៅហើយ ខណៈដែលតម្លៃផ្ទេររបស់ខ្សែបម្រើរូបនេះមិនទាន់មានការបញ្ជាក់នៅឡើយទេ។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ងវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបាន Man City ចុះហត្ថលេខាមកពីក្លិប Schalke នៅឆ្នាំ២០១៦ ជាមួយតម្លៃផ្ទេរ ២៧ លានអឺរ៉ូ ដោយចុះកុងត្រារយៈពេល ៥ ឆ្នាំ។ Sané បានចំណាយរយៈពេល ៤ រដូវកាលនៅទឹកដី Etihad ដោយជួយឱ្យ Man City ឈ្នះពានរង្វាន់លីគកំពូល Premier League ចំនួន ២ លើក និងពានរង្វាន់ជាច្រើនទៀតផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Fotmob