Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រងរបួសជាច្រើននាក់ ដោយសារអគ្គីឆេះអគារកម្ពស់៤៨ជាន់ នៅអារ៉ាប់រួម

យ៉ាងហោចណាស់មានមនុស្ស៧នាក់បានរងរបួស ដោយសារអគ្គីឆាបឆេះនៅក្នុងអគារ Abbco Tower កម្ពស់៤៨ជាន់ នៅទីក្រុង Sharjah សហព័ន្ធអារ៉ាប់រួម ។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងអគ្គី ដែលឆាបឆេះ អគារលំនៅឋាន ​កម្ពស់​៤៨ជាន់ កាលពីយប់ ថ្ងៃទី​៥​ ខែឧសភា ឆ្នាំ២០២០។

ប្រភពដដែល បានបន្ដថា មនុស្ស៧នាក់បានរបួសស្រាល ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ទោះជាយ៉ាងណា អាជ្ញាធរ​ក្នុងតំបន់មិនបានបញ្ជាក់អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះទេ ។ អគ្គី(ភ្លើង)បានចាប់ផ្តើមឆាបឆេះ នៅម៉ោង ៩.០០ យប់ ម៉ោងក្នុងតំបន់។

គួរបញ្ជាក់ថា នៅសហព័ន្ធអារ៉ាប់រួម រាប់បញ្ចូលទាំងអាគារខ្ពស់ៗ នៅទីក្រុងឌូបៃ ផងដែរ ក៏ធ្លាប់​រងការឆាបឆេះ​យ៉ាងសន្ធោសន្ធៅ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។ 

អ្នកជំនាញខាងការកសាង និងសុវត្ថិភាព បាននិយាយថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ គឺជាបណ្តាលមកវត្ថុធាតុដើម​ដែលត្រូវបានប្រើ នៅក្នុងការសាងសង់អគារ ឬដែលគេហៅថា ការដំឡើងបន្ទះអាលុយមីញ៉ូម​នោះ មិនត្រូវតាមតាមបទដ្ឋាន ឬស្តង់ដារ ទើបអាចបង្កឲ្យភ្លើង​ឆាបឆេះ​បានយ៉ាងងាយស្រួលបែបនេះ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9196158