Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ច្រើន​តែ​អាយុមែន តែតួស្រី​ សៀវ​ ឡុង​នី​ ស៊េរីឆ្នាំ ១៩៩៥ ស្អាត​ដូច​ក្មេង

ចំពោះអ្នកដែល​តាម​ដាន​រឿ​ងភាគចិន ប្រាកដ​ជាស្គាល់​តារា​ស្រីសម្ដែង​ស្រី​ហុងកុង Carman Lee ហើយ​ដែល​នាង​ជា​តួឯក​ស្រី សៀវ​ ឡុង​នី​ ស៊េរីឆ្នាំ ១៩៩៥ ។  ថ្មី​ៗ​នេះ ត្រឹម​តែ​វីដេអូ​ប៉ុន្មាន​វិនាទី​សោះ តារា​សម្ដែង​ស្រី​ហុងកុង​ជើង​ចាស់រូសប​នេះ បាន​បង្ហាញ​ឲ្យ​ទស្សនិកជន​ឃើញ​ថា ទោះ​បី​ជា​មាន​អាយុជិត ៥០​ឆ្នាំ​ក៏​ដោយ តែ​នាង​នៅ​តែ​រក្សា​សម្រស់​បាន​យ៉ាង​ល្អ ពោល​គឺ​នៅ​តែ​ក្មេង​ស្អាត។

ទោះ​បី​ជា​កំពូល​ខ្សែ​ភាពយន្ត​ភាគបុរាណ​ចិន «យុទ្ធសិល្ប​ឥន្ទ្រីទេព» ត្រូវ​បាន​ចាក់​ផ្សាយ​ដំបូង​តាំង​ពី ២៥​ឆ្នាំ​មុន​ក៏​ដោយ តែ​កេរ្តិ៍​ឈ្មោះ​របស់​តារា Carman Lee នៅ​តែ​មាន​ប្រជាប្រិយភាព និង​ល្បីល្បាញ​ខ្លាំង។  ជាក់​ស្ដែង ទោះ​បី​ជា​ស្ថិត​ក្នុង​វ័យ ៤៧​ឆ្នាំ​ក៏​ដោយ តែ​តួ​សៀវ ឡុងនី នៅ​តែ​ទទួល​បាន​ការ​ថត​រឿង​តួ​អង្គសំខាន់​ៗ​ឥត​ឈប់​ឈរ នៅ​ក្នុង​រឿង​ភាគ ក៏​ដូ​ច​ជា​ភាពយន្ត​ជា​ច្រើន។

កាល​ពី​ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ២០២០ កន្លង​ទៅ​នេះ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៧៣ បាន​បង្ហាញ​ខ្លួន​នៅ​ក្រុង Hengdian ដើម្បី​ថត​រឿង​ភាគ​បុរាណ​ថ្មី ហើយអ្វី​ដែល​កាន់តែ​ពិសេសនោះ​គឺ នៅ​ក្នុង​ការ​តែ​ង​ខ្លួន​បែប​បុរាណ សៀវ ឡុង​នី​នៅ​តែ​មាន​រូបរាង​ដដែល​ មិន​ខុស​​ពីរូបភាព​របស់​នាង​កាល​ពី ២៥​ឆ្នាំ មុន​នោះ​ឡើយ។

លើស​ពី​នេះក្នុង​ជំនួប​ជាមួយ​ទស្សនាវដ្ដី​ពី​មុន Carman Lee បង្ហើប​ឲ្យ​ដឹង​ថា ប្រហែល​មក​ពី​ជីវិត​នៅ​លីវ​ អត់​មាន​គ្រួសារ​ហើយ ដែល​ជា​មួយ​ផ្នែក​ជួយ​ឲ្យ​នាង​នៅ​ក្មេង​ដដែល​បែប​នេះ៕

ប្រភព៖ kenh14

from: https://tnaot.com/km/m/detail/article/9196110